ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងផ្ញើលិខិតស្នើអូស្ត្រាលីឃ្លាតឲ្យឆ្ងាយពីអាមេរិក

នៅថ្ងៃទី២០ ខែតុលា សារព័ត៌មាន ABC បានផ្សាយថា កូរ៉េខាងជើងបាន ផ្ញើលិខិតទៅកាន់សភាអូស្ត្រាលី ស្នើដល់ ប្រទេសនេះ ឃ្លាតឲ្យឆ្ងាយពីរដ្ឋាភិបាល អាមេរិក ដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ។

នៅក្នុងលិខិតទីក្រុងព្យុងយ៉ាងបាន បញ្ជាក់ថា កូរ៉េខាងជើងបានក្លាយជា ប្រទេសបរមាណូ ហើយចាត់ទុកការខិត ខំរបស់អាមេរិកក្នុងការបំផ្លាញកូរ៉េខាងជើង គឺជាការគិតគូរខុសឆ្គងអាចជំរុញឲ្យមានសោកនាដកម្មកើតឡើង។

លិខិតខាងលើបានផ្ញើចេញពីគណៈ កម្មការកិច្ចការបរទេសរបស់កូរ៉េខាងជើង។ ប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើង បានផ្ញើលិខិតបែបនេះទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ស្នើឲ្យប្រទេសទាំងនោះឃ្លាតឆ្ងាយពីអាមេរិក។

កន្លងមក សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងព័ត៌មានពី ប្រព័ន្ធផ្សព្វផ្សាយជាតិកូរ៉េខាងជើង KC NA មកផ្សាយថា កូរ៉េខាងជើងធ្លាប់បាន រិះគន់ដល់ រដ្ឋាភិបាលអូស្ត្រាលី ថាកំពុងតែធ្វើដំណើរលើវិថីគ្រោះថ្នាក់ ដោយចូលរួម ជាមួយអាមេរិកប្រឆាំងកូរ៉េខាងជើង។ កូរ៉េខាងជើងបានព្រមានថា សកម្មភាព បែបនេះនឹងឈានដល់សោកនាដកម្ម ចំពោះអូស្ត្រាលីហើយ។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានបង្ហាញឆន្ទៈគាំទ្រដល់អាមេរិក ក្នុងការ ប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើង។

NKD-36x6_outline

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អាមេរិកបានចោទ ប្រកាន់ចិនថា បានជួយដល់កូរ៉េខាងជើង លើបច្ចេកវិទ្យាមីស៊ីល។ ក្រុមអ្នកជំនាញ អាមេរិកបានអះអាងថា ប្រទេសចិនបាន ជួយកសាងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយផ្តល់នូវឧបករណ៍ និង បច្ចេកវិទ្យាយោធាដ៏សំខាន់ ទៅកាន់របប ផ្ដាច់ការខាងលើ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧។

នៅក្នុងបទសម្ភាសន៍មួយអ្នកជំនាញសន្តិសុខអាស៊ីបូព៌ាមួយរូប បានលើកឡើង ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន និងកំពុងបញ្ឆេះរបបនេះ នៅក្រុងព្យុង យ៉ាង ដោយការផ្ទេរអាវុធដ៏សំខាន់បំផុត រួមទាំងឧបករណ៍ និងបច្ចេកវិទ្យាក្នុងការ អភិវឌ្ឍកម្មវិធីអាវុធមីស៊ីល។

អ្នកជំនាញរូបនេះ ដែលជាអ្នកនិពន្ធ សៀវភៅ ក្រោមចំណងជើងថា “ការដួល រលំនៃប្រទេសចិន” បាននិយាយថា កាំ ជ្រួចមីស៊ីលឆ្លងទ្វីបដែលកូរ៉េខាងជើង បាញ់ កាលពីថ្ងៃទី៤ និងទី២៨ ខែកក្កដា ត្រូវបានគេបញ្ជូនទៅកន្លែងបាញ់បង្ហោះ របស់ពួកគេនៅលើជើងទម្រចល័ត ហើយ សង្ស័យថា មីស៊ីលទាំងនោះជាការផ្ដល់ របស់ចិន៕ ម៉ែវ សាធី