ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងមានថាមពលគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូបាន២០គ្រាប់ក្នុងឆ្នាំ២០១៦

ចែករំលែក៖

កូរ៉េខាងជើងមានថាមពលគ្រាប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូដល់ទៅ២០គ្រាប់ចាប់ចាប់តាំងពីពេលនេះដល់ ចុងឆ្នាំ២០១៦ ដោយសារតែមានការបង្កើន ល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និង Plutonium ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមអ្នកឯកទេសអាវុធបានវាយតម្លៃថា កូរ៉េ ខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ូមច្រើនដោយសារតែបានលួចលាក់ចម្រាញ់សារធាតុខាងលើរយៈពេលមួយទសវត្សកន្លងមក។

លោក Siegfried Hecker អ្នកឯកទេសទទួលបន្ទុកពីអាវុធបរមាណូរបស់កូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបានរក្សា ទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច១៥០គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។ ចំនួនសារធាតុនោះគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែកបរមាណូ៦គ្រាប់ក្នុងមួយឆ្នាំ។ លោក Siegfried Hecker ដែលជាអ្នកធ្លាប់ទៅកាន់ ទីតាំងរោងចក្របរមាណូ Yongbyonrbs កូរ៉េខាងជើងកាលពីឆ្នាំ២០១០ បញ្ជាក់ថា ជាមួយសារធាតុ Plutonium ដែលមាន កូរ៉េខាងជើងអាចផលិតបានគ្រាប់បែកបរមាណូដល់ទៅ២០គ្រាប់នាចុងឆ្នាំ២០១៦។

នៅក្នុងឆ្នាំនេះរដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងត្បូងលោក Han Min Koo បាន ប៉ាន់ប្រមាណថា កូរ៉េខាងជើងមានសារ ធាតុ plutonium ប្រមាណ៤០គីឡូក្រាម ប៉ុណ្ណោះ។

លោក Siegfried Hecker បានបញ្ជាក់ ថា ទាំងកូរ៉េខាងត្បូងនិងលោកខាងលិច បានត្រឹមតែស្មានប៉ុណ្ណោះ ដោយមិនដឹងថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ូម និងការចម្រាញ់ដល់ណានោះឡើយ៕ ម៉ែវ សាធី

 

korea-665370


ចែករំលែក៖