ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងសង្ឃឹមថានឹងក្លាយជា«ទីតាំងមាស»សម្រាប់ក្រុមវិនិយោគ

ក្រោយកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង ទទួលបានជោគជ័យមក មេដឹកនាំទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពរួមដើម្បីឧបទ្វីប កូរ៉េមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ក៏ដូចជាការលុបបំបាត់អាវុធបរមាណូ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាងបានក្លាយទៅជាទីតាំងដែល មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ។

តាមសេចក្តីប្រកាសរួមប្រទេសទាំងពីរនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីលុបបំបាត់ បរមាណូ និងស្វែងរកសន្តិភាពយូរអង្វែង។ ប៉ុន្តែ អ្នកឯកទេសវិភាគលោក Anthony Rowley បានលើកឡើងថា នៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែមេសា រវាង កូរ៉េខាងជើង នឹងកូរ៉េខាងត្បូង និងសេចក្តី ប្រកាសរួម កាលពីថ្ងៃទី១២ ខែមិថុនា រវាងកូរ៉េខាងជើង នឹងអាមេរិក គឺជាឱកាសបើកផ្លូវដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។

នៅចំពោះមុខ កូរ៉េខាងជើង អាចនឹង ទទួលបានការផ្តល់ជំនួយសេដ្ឋកិច្ចពី ប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អាមេរិក ក៏ដូចជាប្រទេសនៅក្នុងតំបន់អឺរ៉ុប។ ទន្ទឹម នឹងនោះ ក្រុមហ៊ុនឯកជននឹងមានឱកាសទទួលបានការវិនិយោគនៅក្នុងប្រទេស កូរ៉េខាងជើង។ មូលនិធិវិនិយោគអាចនឹងចាប់ផ្តើមចាក់ចូលក្នុងទឹកដីកូរ៉េខាងជើងដោយប្រយោល ដោយអាចទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុនដែលបានរកសុីជាមួយ កូរ៉េខាងជើង នៅពេលដំណើរការលុប បំបាត់បរមាណូចាប់ផ្តើម។

ក្រុមហ៊ុន Hyundai និងក្រុមហ៊ុនឧស្សាហ កម្មធំៗ នៅកូរ៉េខាងត្បូង ត្រូវបានគេដឹងថាជាក្រុមហ៊ុនដំបូងគេដែលអាចវិនិយោគនៅកូរ៉េខាងជើង ។ ក្រៅពីនេះ ក្រុមហ៊ុន ធំៗរបស់ជប៉ុន Mitsubishi ឬ Komatsu ក៏មានគម្រោងវិនិយោគនៅលើទឹកដីកូរ៉េ ខាងជើងផងដែរ។ ក្រៅពីនេះ បណ្តាក្រុមហ៊ុនចិនក៏បានចាត់ទុកទីក្រុងព្យុងយ៉ាង គឺជាទីផ្សារដែលមានសក្តានុពលបំផុត។

ក្រៅពីតម្រូវការកសាងហេដ្ឋារចនា សម្ព័ន្ធ ថាមពល និងបណ្តាញទំនាក់ទំនង ទូរគមនាគមន៍ កូរ៉េខាងជើងត្រូវបានចាត់ ទុកថា ជាប្រទេសស្ថិតនៅលើទ្រព្យសម្បត្តិ ធម្មជាតិមហាសាល ក្នុងនោះមានរ៉ែមាស ដេកជាដើម។ តាមការវាយតម្លៃ កូរ៉េខាងជើងមានសម្បត្តិធនធានធម្មជាតិ មាន តម្លៃរហូតដល់ទៅ ១០.០០០លានដុល្លារមិនទាន់ប្រើប្រាស់។

ធនធានធម្មជាតិដែលមានអាចនឹង ជួយដល់សេដ្ឋកិច្ចកូរ៉េខាងជើង ក្លាយជា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដូចជាប្រទេសកូរ៉េខាងត្បូងនៅពេលដ៏ខ្លី។ ការខួងយកធនធានធម្មជាតិចាំបាច់ត្រូវតែមានសម្ភារ បច្ចេកទេស និងឧបករណ៍នាំ ចូលពីបរទេស ក៏ដូចជាប្រាក់ចំណាយ ដំបូង។

លោក Jesper Koll ប្រធានមូលនិធិវិនិ យោគ wisdomTree នៅទីក្រុងតូក្យូ បាន វាយតម្លៃថា ក្រោយរយៈពេលជាច្រើន ទសវត្ស ស្ថិតនៅឯកោដោយការដាក់ទណ្ឌ កម្ម នៅពេលដែលរួចផុតពីទណ្ឌកម្មប្រទេស នេះនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ចំណុចដែលអ្នកឯកទេសបាន បារម្ភនោះ គឺស្ថានភាពរបស់កូរ៉េខាងជើង និងខាង ត្បូង ខុសពីអាល្លឺម៉ង់ខាងលិច និងខាង កើត ដោយសារតែកូរ៉េខាងត្បូងមិនទាន់ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្រួប បង្រួមជាតិ។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅអាល្លឺម៉ង់ ខាងកើត អាល្លឺម៉ង់ខាងលិច បានចំណាយ ប្រាក់រហូតដល់ទៅ ៥.០០០លានដុល្លារ។ ក្នុងពេលនេះ ក្រុមអ្នកឯកទេសបានវាយ តម្លៃថា កូរ៉េខាងជើង ត្រូវការប្រាក់រហូត ដល់ ១០.០០០លានដុល្លារ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច គឺហួសពីសមត្ថភាពកូរ៉េខាង ត្បូង។ ដូច្នេះប្រភពវិនិយោគពីបរទេសដូចជាជប៉ុន អាមេរិក និងអឺរ៉ុប អាចចូលរួម ក្នុងការអភិវឌ្ឍ៕ ម៉ែវ សាធី