ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ប្រកាសផ្អាករាល់ការសាកល្បងកំាជ្រួចមីស៊ីលនិងបរមាណូ,ប្រធានាធិបតីអាមេរិក អបអរសាទរ

សារព័ត៌មានជាតិកូរ៉េខាងជើងKCNA នៅថ្ងៃទី២១ ខែមេសានេះ បានដកស្រង់ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុង យ៉ាង នឹងផ្អាករាល់សកម្មភាព សាកល្បង កាំជ្រួចមីស៊ីល និងបរមាណូ ក៏ដូចជា បិទទ្វារទីតាំងសាកល្បងនៅភាគខាងជើង ប្រទេសនេះ។

តាមសារព័ត៌មានខាងលើ នៅក្នុងសុន្ទ រកថា នៅក្នុងកិច្ចប្រជុំមេដឹកនាំគីម ជុងអ៊ុន បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មិនត្រូវ ការសាកល្បង បន្ថែមនូវបរមាណូឬមីស៊ីល ទៀតឡើយ ហើយទីតាំងសាកល្បង បរមាណូ បានបញ្ចប់នូវភារកិច្ចរបស់ខ្លួន ។

ចំណែកសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់ការប្រកាសរបស់ KCNA បានផ្សាយថា ចាប់តាំងពីថ្ងៃទី ២១ខែ មេសាកូរ៉េខាងជើង នឹងផ្អាករាល់សកម្ម ភាព សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប។ ការសម្រេចខាងលើ បន្ទាប់ពីកិច្ចប្រជុំ មជ្ឈិម បក្សពលករកូរ៉េខាងជើង កាលពី ថ្ងៃទី២០ ខែមេសា។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ មេដឹកនាំគីម ជុងអ៊ុនបានបញ្ជាក់ថា កូរ៉េ ខាងជើង នឹងមិនផ្តល់ បច្ចេកវិទ្យាបរមាណូទៅឲ្យប្រទេសណាមួយនោះឡើយ ហើយ នឹងមិនប្រើប្រាស់អាវុធបរមាណូ ប្រសិន បើគ្មានសកម្មភាព គំរាមកំហែងដល់ទឹក ដីកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាក់ទៀតថា កូរ៉េខាងជើង នឹង ផ្តោត សំខាន់ទៅលើការកសាងសេដ្ឋកិច្ចជាតិ និងសង្គមឲ្យរីកចម្រើន កាន់តែខ្លាំងអូស ទាញ ធនធានមនុស្សនិង វិនិយោគទុនមកកូរ៉េដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋធូរធារ ដូចប្រទេសជិតខាង។

ការប្រកាសខាងលើរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឲ្យជំនួប ពិភាក្សា ជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអីុន នៅថ្ងៃទី២៧ ខែមេសានេះ កាន់តែមានប្រសិទ្ធភាព និងជួយឲ្យប្រទេសទាំងឈានដល់សន្តិភាព ពេញលេញ បញ្ចប់សង្គ្រាម ដែលបន្សល់តាំងពីឆ្នាំ ១០៥០។ កូរ៉េខាងជើង បានបង្ហាញពីការ បោះបង់ អាវុធបរមាណូ ដោយមិនបានទាមទារលក្ខណៈណាមួយនោះឡើយ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ អបអរសាទរដល់កូរ៉េខាងជើង ដែលផ្អាក រាល់ការសាកល្បងអាវុធ។ នៅលើបណ្តាញ សង្គម Twitter លោកត្រាំ សរសេរថា «នេះជាព័ត៌មាន ដ៏ល្អដល់ពិភពលោក ទាំងមូល» ។ លោកកំពុងរង់ចាំនូវជំនួប ពិភាក្សាជាមួយ មេដឹកនាំគីម ជុងអ៊ុននា ពេលខាងមុខ។

ប្រធានាធិបតីត្រាំបានបញ្ជាក់ថា «ការណ៍ ដែលកូរ៉េខាងជើង ប្រកាសផ្អាករាល់សកម្ម ភាព សាកល្បងអាវុធ និងបិទទីតាំងសាក ល្បងបរមាណូ គឺជាដំណឹងល្អចំពោះកូរ៉េ ខាងជើង និងពិភពលោកទាំងមូល »។

ការប្រកាសខាងលើ របស់កូរ៉េខាងជើង នឹងជួយឲ្យមានសន្ធិសញ្ញាសន្តិភាព ពេញ លេញនៅក្នុងប្រទេសនេះ ។ ឧបទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមជាច្រើនទសវត្សកន្លងមក ដោយសង្គ្រាម នៅក្នុងឆ្នាំ១៩៥០ បញ្ចប់នៅឆ្នាំ១៩៥៣ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ។ នៅពេលនេះ កូរ៉េខាងជើងនិងខាងត្បូង ប្រហែលជា បញ្ចប់ ជាផ្លូវការ នូវសង្គ្រាម នោះ នាំមកនូវសន្តិភាព ដល់ពលរដ្ឋទាំងពីរ អាចធ្វើដំណើរចុះឡើងបានយ៉ាងងាយ ស្រួល។

សារព័ត៌មាន Bloomberg News បាន ផ្សាយថា មន្ត្រីនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងតែធ្វើកិច្ចពិភាក្សា ចរចា គ្នា អំពីការបញ្ចប់ជម្លោះយោធា ដែលបាន កើតមាន រវាងប្រទេសទាំងពីរ អស់រយៈ ពេល៦៨ឆ្នាំ។

មន្ត្រីកូរ៉េខាងត្បូងមួយរូប បានប្រាប់ កាសែត ក្នុងស្រុកថា ខ្សែទំនាក់ទំនង ដោយផ្ទាល់ រវាង ប្រធានាធិបតីកូរ៉េខាង ត្បូង លោកមូន ជេអុីន និងមេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន អាចនឹង ត្រូវបាន បង្កើតឡើង នៅចុងសប្ដាហ៍នេះ ហើយថា មេដឹកនាំទាំងពីរ ប្រហែលជាចេញនូវ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ធ្វើការ បញ្ចប់ជម្លោះជាផ្លូវការ នូវជំនួបកំពូលនា សប្ដាហ៍ ក្រោយ៕ ម៉ែវ សាធី