ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងព្រួយបារម្ភក្រោយកូរ៉េខាងជើងធ្វើតេស្តម៉ាស៊ីនមីស៊ីល

មន្ត្រីការពារជាតិកូរ៉េខាងត្បូងបាន ប្រកាសថា ការដែលកូរ៉េខាងជើងសាក ល្បងម៉ាស៊ីនមីស៊ីលថ្មី បានបង្ហាញពីភាព រីកចម្រើនរបស់ប្រទេសនេះ គឺជាសកម្ម ភាពគ្រោះថ្នាក់ដល់កូរ៉េខាងត្បូង និង អាមេរិក ដោយមីស៊ីលនោះអាចបាញ់ដល់ ទឹកដីអាមេរិក។

ការសាកល្បងម៉ាស៊ីនមីស៊ីលខាងលើកើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីការបរ ទេសអាមេរិកកំពុងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ក្នុងនោះមានប្រទេសកូរ៉េខាង ត្បូង ជប៉ុន និងចិន។ ក្រុមអ្នក ត្រួតពិនិត្យពីសកម្មភាពកូរ៉េខាងជើងបានបញ្ជាក់ថា ប្រទេសនេះអាចសាកល្បង គ្រាប់បែក បរមាណូនៅពេលដែលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចអាស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយទើបចេញ សេចក្តីរាយការណ៍ឲ្យដឹងថា កូរ៉េខាងជើង បានធ្វើការកោតសរសើរ និងហៅការធ្វើ តេស្តម៉ាស៊ីនមានកម្លាំងសន្ទុះខ្ពស់ថ្មីថា “ជាការបោះជំហានទៅមុខដ៏អស្ចារ្យ”។

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា នៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ក្នុងខេត្ត North Pyongan បានវាស់ ស្ទង់កម្លាំងសន្ទុះ និងចលនានៅក្នុង ប្រហោងចំហេះរបស់ម៉ាស៊ីន ក៏ដូចជា សុវត្ថិភាព និងភាពអាចទុកចិត្តបាននៃ រចនាសម្ព័ន្ធម៉ាស៊ីន។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយ ការណ៍ពី UPIកាលពីខែកញ្ញាឆ្នាំមុន កូរ៉េខាងជើងបានប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តលើដីនៃប្រភេទម៉ាស៊ីនមាន ថាមពលខ្ពស់ថ្មី ដែលប្រើសម្រាប់បាញ់ បង្ហោះផ្កាយរណប។

NKD-36x6_outline

កាលពីថ្ងៃទី១៩ ខែមីនា កូរ៉េខាងជើងបានរិះគន់ទៅលើសហរដ្ឋអាមេរិក សម្រាប់ គោលនយោបាយអាទិភាពរបស់ខ្លួនប្រឆាំង នឹងកូរ៉េខាងជើង ហើយនៅក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតអាមេរិក (រដ្ឋមន្រ្តីការបរទេសអាមេរិក) ស្របពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងកើនកម្តៅ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានមជ្ឈិម (KCNA) បានឲ្យដឹង ថា គោលនយោបាយអាទិភាពរបស់សហ រដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង គឺអំពើចោរព្រៃ និងការបោកបញ្ឆោតដោយគ្មានការគោរពអធិបតេយ្យភាព និងគំនិត នៃសមភាគីរបស់ខ្លួន”។

ប្រតិកម្មធ្ងន់ៗ របស់ប្រទេសកម្មុយនីស្ដ កូរ៉េខាងជើងធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការ បរទេសអាមេរិក Rex Tillerson បានចរចា ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីងពីង នៅថ្ងៃដដែលនោះ នៅទីក្រុងប៉េកាំងដែលជាទីតាំងចុងក្រោយនៃដំណើរទស្សនកិច្ចចំនួន៣ប្រទេសរបស់លោកទៅកាន់តំបន់អាស៊ីបន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕ ម៉ែវ សាធី

north korea leader