ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​

​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្កើត​កម្ម​ វិធី​ជំរុញ​ឱ្យ​មនុស្ស​ពេញវ័យ​ឆាប់​រៀប​ការ​ និង​បង្កើត​កូនចៅ​ដើម្បី​បន្ដ​ពូជពង្ស​ខណៈ​ដែល​ទារក​កើត​នៅ​ក្នុង​ប្រទេស​នេះ​ថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​ហើយ​បើ​ទុក​ឱ្យ​មាន​ស្ថានភាព​បែប​នេះ​ចេះ​តែ​បន្ដ​ទៀត​នោះ​កូរ៉េ​ខាងត្បូង​ក៏​នឹង​ត្រូវ​ផុត​ពូជ​ពី​ផែនដី​។​

​ចំណែក​ជប៉ុន​វិញ​ពលរដ្ឋ​ជាង​១​ភាគ​៤​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងអស់​មាន​អាយុ​ លើស​ពី​៦៥​ឆ្នាំ​ហើយ​ចំនួន​មនុស្ស​ចាស់​នឹង​កើនឡើង​រហូត​ដល់​ទៅ​៤០​ភាគរយ​ នៅ​ឆ្នាំ​២០៥៥​ពេល​នោះ​ចំនួន​ពលរដ្ឋ​ សរុប​នឹង​ថយ​ចុះ​ពី​១៣០​លាន​នាក់​សល់​ តែ​៩០​លាន​នាក់​ប៉ុណ្ណោះ​ទាំងនោះ​ជា​ក្ដី​ កង្វល់​យ៉ាង​ខ្លាំង​ពី​កង្វះ​ពលរដ្ឋ​នៅ​ជប៉ុន​ ។​

​សរុប​ប្រជាពលរដ្ឋ​ជប៉ុន​ថយ​ចុះ​យ៉ាង​ខ្លាំង​ចំណែក​ចំនួន​មនុស្ស​ចាស់​បែរជា​កើន​ ឡើង​ខ្ពស់​ទៅ​វិញ​។​ ក្រសួងសុខាភិបាល​ ជប៉ុន​បាន​ប៉ាន់​ប្រមាណ​ថា​ ដល់​ឆ្នាំ​២០២៥​ ជប៉ុន​នឹង​ខ្វះ​គ្រូពេទ្យ​រហូត​ដល់​១​លាន​នាក់​ រួម​ទាំង​គិលានុបដ្ឋាយិកា​ដើម្បី​មើលថែ​មនុស្ស​ចាស់​ ។​ ការ​ជំរុញ​ឱ្យ​មាន​ជន​ អន្ដោប្រវេសន៍​ចូល​មក​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​រក្សា​ ចំនួន​ពលរដ្ឋ​ឱ្យ​នៅ​ថេរ​បាន​។​

NKD-36x6_outline

​បច្ចុប្បន្ន​មាន​តែ​២​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ប្រទេស​ជប៉ុន​ជា​ជនបរទេស​មក​រស់នៅ​។​ ចាប់តាំងពី​ឆ្នាំ​២០០៨​មក​រដ្ឋាភិបាល​ ជប៉ុន​បាន​ចាប់ផ្ដើម​ឱ្យ​គិលានុបដ្ឋាយិកា​ មើលថែ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ទឹកដី​ជប៉ុន​ដូច​ជា​ពលរដ្ឋ​ជប៉ុន​អ៊ីចឹង​ដែរ​ ។​ ជនបរទេស​ដែល​ទទួល​បានការ​ថែទាំ​ខ្ពស់​ចាំបាច់​ត្រូវ​ចេះ​និយាយ​ភាសារ​ជប៉ុន​។​

​មក​ទល់​ពេល​នេះ​មាន​គិ​លា​នុប​ដ្ឋា​ យិ​កាបរទេស​៣០៤​នាក់​ប៉ុណ្ណោះ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ហើយ​អ្នក​ទាំងនោះ​ត្រូវ​ វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ក្រោយ​ បម្រើ​ការងារ​បាន​៣​ទៅ​៥​ឆ្នាំ​ ។​

​តាម​អ្នកឯកទេស​ក្នុង​រយៈពេល​៥០​ឆ្នាំ​ ខាង​មុខ​ជប៉ុន​ត្រូវការ​គិលានុបដ្ឋាយិកា​ ដល់​ទៅ​១០​លាន​នាក់​មក​ពី​បរទេស​ទើប​អាច​មើលថែ​ទាំ​មនុស្ស​ចាស់​បាន​។​ ពល​ រដ្ឋ​ដែល​មក​ពី​បរទេស​ចាំបាច់​ត្រូវ​តែ​ រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​យូរអង្វែង​ ទើប​អាច​ក្លាយជា​មនុស្ស​ក្នុង​សង្គម​ជប៉ុន​ជួយ​ដោះស្រាយ​រឿង​នយោបាយ​បាយ​បាន​ ៕​ ម៉ែ​វ​ សា​ធី​

adde

adde (2)

adde (1)