ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េ​ខាងត្បូងមាន​អ្នក​ស្លាប់​ដោយ​វីរុស​ MERS​ ២​នាក់​បន្ថែម​ទៀត​ និង​អ្នក​ឆ្លង​ថ្មី​មាន​៣​នាក់​

​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ថា​ អ្នក​ស្លាប់​ដោយករណី​​វីរុស​ឆ្លង់​ពី​មជ្ឈិមបូព៌ា​ ឬ​ហៅ​ថា​ វីរុស​ MERS​ នោះ​មាន​២​នាក់​បន្ថែម​ទៀត​ ។​ ចំណែក​អ្នក​ឆ្លង​ថ្មី​វិញ​ គឺ​មាន​៣​ករណី​បន្ថែម​ទៀត​ ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​កើន​២៧​នាក់​ និង​អ្នក​ឆ្លង​កើន​១៧២​នាក់​។​

​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ ករណី​ស្លាប់​ថ្មី​នេះ​កើតឡើង​ចំពោះ​ជន​រង​គ្រោះ​អាយុ​៨០​ឆ្នាំ​ ដែល​កាលពីមុន​ធ្លាប់​មាន​បញ្ហា​សុខភាព​៕​

a-nurse-sanitizers-her