ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាចម្រៀង អ្នកនាង សុគន្ធនិសា ផ្ញើសារខ្លោចចិត្តដល់ពលរដ្ឋជប៉ុនដែលរងគ្រោះបង្កឡើងដោយទឹកជំនន់

ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង សុគន្ធនិសា បាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តាញទំនាក់ទំនងសង្គម បានបង្ហោះសារខ្លោចចិត្តអាណិតអាសូរ ចូលរួមសម្ដែងក្ដីសោកស្ដាយ និងរំលែកទុក្ខដល់ប្រជាពលរដ្ឋជប៉ុន ដែលជួបគ្រោះធម្មជាតិ ទឹកជំនន់ បាក់ដី បាត់ជីវិតមនុស្សជាង១០០នាក់ និងច្រើនរយនាក់ផ្សេងទៀតបាត់ខ្លួន ។

កំពូលតារារូបនេះបានផ្ញើសារមានអត្ថន័យខ្លឹមសារយ៉ាងដូច្នេះថា៖

«ខ្ញុំក៏ភ្លៀង អ្នកក៏ភ្លៀង រដូវភ្លៀង ភ្លៀងដូចគ្នា ខ្ញុំសំណាងជាងអ្នក ខ្ញុំភ្លៀងសុខសាន្ត អ្នកភ្លៀងមានទុក្ខ ខ្ញុំភ្លៀងត្រជាក់ អ្នកភ្លៀងបារម្ភ មើលភ្លៀងស្រុកខ្ញុំ អាណិតស្រុកអ្នក ធ្វើខុសទាំងអស់គ្នា ដាក់ទោសតែម្នាក់ ខ្ញុំអាណិតអ្នកតែក៏ភ័យខ្លួនឯង សូមបួងសួងអោយប្រទេសជប៉ុនគេចពីគ្រោះមហន្តរាយនេះឆាប់ៗ សូមអោយគ្រប់គ្នាចេះស្រឡាញ់ធម្មជាតិ ក៏សូមអោយធម្មជាតិការពារពិភពលោកអោយជួបតែក្តីសុខ»៕