ព័ត៌មានទាន់ហេតុការណ៍៖

កំលាំងបញ្ជាការឯកភាព ខណ្ឌសែនសុខ ឃាត់ខ្លួនបុរសម្នាក់ពីបទ ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវកំលាំងបញ្ជាការឯកភាព ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈអាជ្ញាធរខណ្ឌ ចុះធ្វើរដ្ឋបាល ។

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃ២២ ខែគុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ មុនពេលកើតហេតុ កំលាំងបញ្ជាការឯកភាពខណ្ឌសែន សុខ ចុះធ្វើរដ្ឋបាល ស្រាប់តែឃើញបុរសម្នាក់គួរឱ្យសង្ស័យ ក៏ហៅមកសួរនាំ ស្រាប់តែជនសង្ស័យ ភ័យគ្រវាត់ថ្នាំញៀនពណ៍សក្រាម១កញ្ចប់ពីដៃ ។

ឃើញដូច្នេះកម្លាំងបញ្ជាឯកភាពខណ្ឌបានចាប់ និងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លារួមទាំងវត្ថុតាងម៉ូតូ ម៉ាកស្មាស ពណ៍ក្រហម ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1C-1710 និងថ្នាំ១កញ្ចប់តូច ។

តាមចំលើយសារភាពថា ខ្លួនពិតជាបានទិញ និង ប្រើប្រាស់គ្រឿងញៀនមែន ។ តាមការបំភ្លឺរបស់សមត្ថកិច្ចជនសង្ស័យ ឈ្មោះ ជឹម ភារិន ហៅ ម៉ៅ អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននិងសាកសួរ នៅអធិការខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុការ ៕

តុង សីហា

T


ចែករំលែក៖