ព័ត៌មានទាន់ហេតុការណ៍៖

ក្តុកក្តួល ម្តាយតារាសម្តែង អ៊ិន ចាន់រតនា ទទួលមរណភាពហើយ

ភ្នំពេញ៖ ម្តាយតារាសម្តែង លោក អ៊ិន ចាន់រតនា បានទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ ដោយមុនទទួលមរណភាពលោក និងគ្រួសារបានប្រើអស់ពីលទ្ធភាព ។ កាន់តែក្តុកក្តួលក្រោយពីបានឃើញសារតារារូបនេះប ង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ។

តារារូបនេះបញ្ជាក់ថា ម្តាយរបស់លោកបានទទួលមរណភាព កាលពីវេលម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២៩ ខែសីហានេះ នៅគេដ្ឋានផ្ទាល់ ។ លោកបានបញ្ជាក់ភាពក្តុកក្តួលថា ស្រ្តី ដែលអស្ចារ្យក្នុងជីវិតខ្ញុំថ្ងៃនេះ ទៅចោលខ្ញុំហើយឱយអ្នកមានគុណជាទីស្រឡាញ់របស់កូនអើយប៉ាទៅចោលកូនម្នាក់ហើយឥឡូវម៉ាក់ទៅចោលកូននឹងបងៗម្នាក់ទៀតលែងបានហៅម៉ាក់ទៀតហើយ លែងមានអ្នកជេកូនៗ ប្រដៅកូនៗឲ្យដើរផ្លូវល្អធ្វើមនុស្សល្អ ដូចមុនទៀតហើយ ពីថ្ងៃនេះទៅកូនកំព្រា ។

លោកថា ម្ដាយលោកកើតមានជំងឺនេះ ជាយូរមកហើយ ប៉ុន្តែដោយសារតែអ្នកស្រីចេះតែបន្តលាក់បាំង ទើបដល់ដំណាក់កាលធ្ងន់ធ្ងរមកហើយទើបបានព្យាបាល ។ អ្វី ដែលលោករន្ធត់ចិត្តចំពោះការបាត់បង់ម្ដាយនេះខ្លាំងបំផុតគឺម្ដាយរបស់លោកជាបង្អែករបស់គ្រួសារ និងជាស្រ្តី ដែលមើលថែកូនៗយ៉ាងលំបាកបំផុតមុនពេលធ្លាក់ខ្លួនឈឺខ្លាំង ។ លោកថា មុនពេលម្ដាយទទួលអនិច្ចកម្មលោកបានបោះបង់ការងារសិល្បៈគ្រប់ផ្នែកនៅមើលថែម្ដាយដោយសូម្បីតែកម្មវិធីStar Award ដែលលោកត្រូវមានឈ្មោះចូលប្រកួតក៏លោកសម្រេចចិត្តបោះបង់ដែរព្រោះតែស្ថានភាពគ្រួសារមានទុក្ខបែបនេះ ។ លោកថាពិតជាពិបាកនឹងទទួលយកអារម្មណ៍បែបនេះខណៈ ដែលលោកធ្លាប់កំព្រាឪពុកអស់រយៈពេល១០ឆ្នាំមកហើយ ។

លោកថា ពេលនេះសពម្តាយលោកត្រូវបានតំកល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់នៅគេហដ្ឋាននៅជិតផ្សារKCថ្មីផងដែរ៕ វឌ្ឍនា