ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាជួយពន្លឿងការបោះបង្គោលព្រំដែន

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាជួយពន្លឿងការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាមឲ្យបានចប់។

ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក ជិន ថាញ់មិន⁣ (Tran Thanh man) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

បើតាមការឲ្យដឹងពីលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា ក្នុងពិភាក្សាទ្វេភាគីជាមួយសម្តេច ហេង សំរិន វៀតណាមអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមកបានទទួលជោគជ័យ ហើយ វៀតណាមបន្តប្រគៀកស្មារជាមួយប្រជាជនកម្ពុជា។

លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា «វៀតណាមស្នើឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានាជួយពន្លឿនការខ័ណ្ឌបន្ទាត់សីមាព្រំដែនឲ្យសម្រេចបានឆាប់នៅពេលអនាគតឆាប់ នេះដើម្បីប្រែក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីសេចក្តីក្សេនក្សាន្តរួមគ្នា»។

ជាមួយគ្នានោះដែរ លោកភាគីវៀតណាមបានស្នើដល់ថ្នាក់ដឹកនំា នៅគ្រប់ស្ថាប័នរបស់កម្ពុជាបន្តយកចិត្តទុកដាក់ចំពោះអនិកជនវៀតណាម ក៏ដូចជាអ្នកវិយោគទន់វៀតណាម ដែលកំពុងរកស៊ីនៅកម្ពុជាក្នុងការមានទំនុកចិត្ត ក្នុងការរកស៊ី ដើម្បីអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនោះដែរ លោក ជិន ថាញ់មិន ក៏បានស្នើដល់ថ្នាក់ដឹកនាំកម្ពុជា ផ្តល់លិខិតស្របច្បាប់ដល់ក្មេងវៀតណាម ដែលបានកើតនៅក្នុងទឹកដីកម្ពុជា និងកំពុងរៀនសូត្រនៅក្នុងសាលានៅក្នុងប្រទេសកម្ពុជា។ លើសពីភាគីវៀតណាមស្នើឲ្យកម្ពុជាជួយរកអឋិធាតុ (ឆ្អឹង)ទាហានវៀតណាម ដែលបានស្លាប់ក្នុងទឹកដីកម្ពុជានៅសម័យសង្គ្រាមផងដែរ។

បើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច និងអ្នកនាំពាក្យបានឲ្យដឹង ក្នុងជំនួបសម្តេច ហេង សំរិន បានស្វាគមន៍ ចំពោះវត្តមានគណៈប្រតិភូមិវៀតណាមមកចូលជួបសម្តែងការពិភាក្សាការងារថ្ងៃនេះ។

សម្តេចបានលើកឡើងថា ការជួបពិភាក្សាគ្នានេះ ក៏ជាការពង្រឹងនូវកិច្ចសហការប្រតិបត្តិការរណសិរ្សកម្ពុជា និងវៀតណាមផងដែរ។ សម្តេចបន្ថែមថា ចំណងមិត្តភាពកម្ពុជាវៀតណាមមានការរីកចម្រើ​នតាមរយៈទស្សនកិច្ចរបស់ថ្នាក់ដឹកនំានៃប្រទេសទាំងពីរចាប់ពីថ្នាក់ដឹកនាំចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់មូលដ្ឋាន ជាក់ស្តែង កាលពីខែកក្កដា អគ្គលេខាធិការបក្សកុម្មុនីសវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជាទទួលបានថ្លែថ្លាជាវិជ្ជាមាន។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់រាជរដ្ឋាបាលភិបាលវៀតណាម ដែលតែងតែជួយមកប្រជាជនកម្ពុជា ក្នុងបុព្វហេតុកាលពីមុន និងបច្ចុប្បន្ននេះ។ ជាងនេះអរគុណដល់ទាហានវៀតណាម ដែលបានជួយរំដោះជាតិក្នុងថ្ងែ៧ មករា ឆ្នាំ១៩៧៩ ដែលជាការផ្តល់ឱកាសឲ្យកម្ពុជាមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ៕ ហេង សូរិយា