ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល១សប្តាហ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បញ្ចប់មុខតំណែងសមាជិកបក្សចំនួន៧នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់សហជីវិន គណបក្សហ្វុ៊នស៊ិនប៉ិច៣រូបថ្មីទៀតត្រូវបានព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបញ្ចប់ មុខតំណែងបន្ទាប់ពីសហជីវិន៣រូបមុន ត្រូវបានបញ្ចប់មុខតំណែងកាលពីថ្ងៃ ព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។

តាមសេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ្វុ៊នស៊ិនប៉ិចចុះថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ បានបញ្ចប់មុខ តំណែងរបស់សហជីវិនរបស់ខ្លួន៣រូប ទៀតគឺលោក គឹម រ៉ាវី, លោក កាន់ វុឌ្ឍី និង លោក សួង ផល្លី ។

ទោះក្នុងសេចក្តីសម្រេចនេះមិនបាន បញ្ជាក់ពីមូលហេតុនៃការបញ្ចប់តំណែងនេះក៏ដោយ ក៏ប៉ុន្តែសេចក្តីសម្រេចនេះបានកើតឡើងបន្ទាប់ពីមានការបំផុសបំផុល មួយឱ្យមានការបែកបាក់ផ្ទៃក្នុងគណបក្សហ្វុ៊នស៊ិនប៉ិចឈានទៅដល់ការស្នើសុំដក តំណែងលោក ប៉ោ ប៊ុនស្រុឺ ពីអនុប្រធាន គណបក្ស និងលោក យឹម សាវី ពីអគ្គលេខា ធិការបក្សជាដើម ។

ដូចគ្នានេះដែរកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សម្តេចក្រុមព្រះបានសម្រេច ដកតំណែងសហជីវិនរបស់ព្រះអង្គ៤រូបពី តំណែងដែលរួមមានលោក សេង ហាក់ ស្រ៊ុន អគ្គលេខាធិការរង, លោក ណុប ផន, លោក មៀច សំរួល និងលោក ភាព ភាជន៍ ។

ក្នុងថ្ងៃទី២៥ ខែមករាដដែលនោះសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញសេចក្តី ណែនាំស្នើឲ្យថ្នាក់ដឹកនាំគណបក្សហ្វុ៊ន ស៊ិនប៉ិចគ្រប់លំដាប់ថ្នាក់ចាត់វិធានការ តាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណ បក្សចំពោះជនអសកម្មមួយចំនួនដែល បំផ្លាញភាពសុខសាន្តរបស់គណបក្ស ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅអ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ធ្លាប់បានប្រាប់សារ ព័ត៌មានថា គណបក្សហ្វុ៊នស៊ិនប៉ិចនឹងមានវិធានការលើបុគ្គលមួយចំនួនតាមបទ បញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈគណបក្សជាមួយនឹងការដាក់វិន័យ ឬទណ្ឌកម្មដែលកំពុង បំផុសព័ត៌មានឱ្យមានរូបភាពប្រេះស្រាំនៅក្នុងគណបក្សរាជានិយមជាថ្មីនេះ ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់បានថ្លែងថា «អ្នក ដែលធ្វើឱ្យមានបញ្ហានេះគឺជាអ្នកដែលមិនបានគិតពីប្រយោជន៍រួមទាល់តែសោះ។ ខ្ញុំមិនគាំទ្រញត្តិនេះទេ។ ឥឡូវយើងជាថ្នាក់ ដឹកនាំនឹងពិនិត្យមើលទណ្ឌកម្មវិន័យដែលនឹងដាក់លើអ្នកទាំងអស់នោះនៅថ្ងៃស្អែក»។

ព្រះប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចេញ សេចក្តីណែនាំថា បច្ចុប្បន្ននេះមានប្រភពព័ត៌មានក្រៅផ្លូវការ និងព័ត៌មានដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកគឺមានជនអសកម្មមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចតែងបានបង្កភាពអនាធិបតេយ្យ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងក្នុងគោលបំណងបំផ្លាញរចនាសម្ព័ន្ធរបស់ គណបក្ស ។

តាមគំរូពាក្យបណ្តឹងដោយមិនទាន់មានស្នាមមេដៃនិងឈ្មោះនោះបានសំដៅលើ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងលោក ប៉ោ ប៊ុនស្រុឺ និងជាអនុប្រធានគណបក្សរួមទាំងថ្នាក់ដឹកនាំម្នាក់ទៀតគឺលោក យឹម សាវី ជា អគ្គលេខាធិការគណបក្សហ្វុ៊នស៊ិនប៉ិច និងក៏ជាតំណាងរាស្ត្រមណ្ឌលសៀមរាបដែរ។

គម្រោងពាក្យបណ្តឹងមួយដែលបានលើកឡើងក្នុងនាមថ្នាក់ដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះបានចោទប្រកាន់ទៅលើលោក ប៉ោ ប៊ុនស្រុឺ និងលោក យឹម សាវី ថាបានធ្វើឲ្យសមាជិកបាត់ទំនុកចិត្តនិងបង្កើតបក្ខពួកនិយមជាដើម ។

យោងតាមពាក្យបណ្តឹងនោះបាន សរសេរថា ក្រោយពីមាននយោបាយចុង ក្រោយនៃគណបក្សហ្វុ៊នស៊ិនប៉ិចលោក ប៉ោ ប៊ុនស្រុឺ និងលោក យឹម សាវី បានក្បត់ឆន្ទៈ រាស្ត្រ ក្បត់សមាជិក និងសកម្មជននៅតាម មូលដ្ឋាន ជាពិសេសក្បត់សម្តេចក្រុមព្រះ ពីព្រោះសម្តេចព្រះប្រធានតែងតែមានព្រះ រាជបន្ទូលឲ្យថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន រួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីថែរក្សា និង កសាងរបបរាជានិយមឲ្យគង់វង្ស ។

ពាក្យបណ្តឹងដដែលបានសរសេរបន្ត ថា ប៉ុន្តែលោក ប៉ោ ប៊ុនស្រុឺ និងលោកយឹម សាវី មិនព្រមធ្វើតាមព្រះរាជបន្ទូលរបស់ព្រះអង្គទេបែរជាមកដក ឬផ្លាស់ប្តូរថ្នាក់ដឹក នាំតាមមូលដ្ឋានដោយគ្មានមូលហេតុ។ ចំណែកការតែងតាំងអ្នកថ្មីគឺដាក់បក្ខពួក ខ្លួនចូលជំនួសតាមតែអំពើចិត្តដែលជាមូលហេតុធ្វើឲ្យអ្នកគាំទ្របាត់ទំនុកចិត្ត ៕ ហេង សូរិយា