ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល១៥នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នានៅកន្លែងតែមួយ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្ដសារមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយសារតែរូបគេបានជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធ និងប្អូនថ្លៃ ហើយបានបុកជាមួយរថយន្ដតាកូម៉ាមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញកាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក តាកូម៉ា ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2I-3127 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយមិត្តភ័ក្រ្តពីរនាក់ ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុបានឆ្លងផ្លូវបំណងត្រឡប់ក្រោយដោយមិនបានបើកភ្លើងស៊ីញ៉ូទេ នៅពេលដែលកំពុងបត់ ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-3276 បើរបរដោយបុរសម្នាក់ និងរួមដំណើរជាមួយនារីពីរនាក់ ដែលត្រូវជាប្រពន្ធ និងប្អូនថ្លៃ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនហើយចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងរថយន្ដចំពាក់កណ្ដាលរថយន្ដពេញទំហឹង បណ្ដាលឲ្យបុរសដែលជាអ្នកជិះម៉ូតូបោកផ្ទប់ជាមួយរថយន្ដរងរបួសធ្ងន់ និងនារីពីរនាក់ដែលត្រូវជាប្រពន្ធ និងប្អូនថ្លៃ រងរបួសស្រាល ។

បន្ទាប់ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ដោយឡែកបុរសដែលជាអ្នកបើករថយន្ដ និងមិត្តភ័ក្រ្តដែលបុកជាមួយម៉ូតូបានបើកទ្វាររថយន្ដចុះរត់ គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា បន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើងបានប្រមាណ១៥នាទីក្រោយមក ក៏មានរថយន្ដមួយគ្រឿង មិនចាំម៉ាក ពណ៍ស បានបើកក្នុងល្បឿនលឿនហើយបានវាក់ជាមួយ រថយន្ដ និងម៉ូតូដែលបានបុកគ្នានៅចំកណ្តាលផ្លូវនោះក៏ជ្រុលទៅបុករះរនាំងដែកពុះចែកទ្រួងផ្លូវបណ្ដាលឲ្យបាក់អស់២ផ្ទាំង រងការខូចខាត ហើយរថយន្ដបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយមកកម្លាំងសម្ថតកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញ ចុះវាស់វែង និងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ

image1

image2

image3

image4