ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមជិះម៉ូតូដេញវាយគ្នា ជ្រុលទៅបុកជាមួយរថយន្តបណ្តាល​ឲ្យ​រងរបួសធ្ងន់

ភ្នំពេញ​ ៖ ​ក្មេង​ទំនើង​មួយ​ក្រុម ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ បាន​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សាធារណៈ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ​តាម​ដងផ្លូវ​ និង​បាន​ជ្រុល​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ ​បណ្តាល​ឱ្យ​របួសធ្ងន់​ ស្រាល​ចំនួន​៣​នាក់​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវ​លេខ​២០៥​ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​បាន​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​បាន​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សាធារណៈ​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ម៉ាក​វ៉េវ​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-7767​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មិន​ចាំ​ម៉ាក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​របួសធ្ងន់​យុវជន​២​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​និង​ម្នាក់​ទៀត​របួសស្រាល​បាន​គេចខ្លួន​បាត់​តែ​ម្តង​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ចំណែក​រថយន្ត​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​៕​ចាន់​ ធឿ​ន​
MAH05130_20150604-08311462
MAH05130_20150604-08312117