ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្មេងទំនើងមួយក្រុម៩នាក់បង្កហិង្សាយកដាវសាំម៉ូរ៉ៃកាប់ប្រហារជនរងគ្រោះម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តរតនគិរី៖ ករណីអំពើហិង្សាដោយចេតនា បានកើតឡើងបង្កដោយជនទំនើង៩នាក់(កាប់នឹងដាវសាំម៉ូរ៉ៃ)បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ។

ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខហាងបាស់ហ្វូឡូ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ មួន សុភា អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។ ឯជនសង្ស័យមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿងមកកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ជនសង្ស័យក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះរួចហើយ ក៏បាននាំគ្នាជិះម៉តូរត់គេចខ្លួនអស់ភ្លាមៗ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

កម្លាំងជំនាញអធិការកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជីវ័ន្ត