ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២នាក់ប្រើអំពើហិង្សាដោយចេតនាវាយក្បាលអ្នកភូមិដូចគ្នាបែកក្បាល

ខេត្តកំពងធំ៖ កាលពីវេលាម៉ោង១៧និង២៨នាទី ថ្ងៃទី១៩ មេសា ២០១៧ មានករណី អំពើហិង្សាដោយចេតនា មួយកើតឡើងនៅចំណុចផ្លូវវាងក្រុង ក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កឡើងដោយក្មេងទំនើង២នាក់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសទី១ ឈ្មោះ ប៉ែត ឈុនលាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២ ឈ្មោះ លន់ សុឡេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន បានវាយទៅលើជនរងគ្រោះ ឈ្មោះ វង ឆាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នេសាទត្រី រស់នៅភូមិ សង្កាត់ជាមួយគ្នា បណ្តាលឲ្យរងរបួសក្បាលផ្នែកខាងក្រោយនឹងចុងចិញ្ចើមខាងឆ្វេង​។

NKD-36x6_outline

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ស្រមោល ដោយពុំស្គាល់អត្តសញ្ញាណ។

ករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅនគរបាលក្រុងស្ទឹងសែន ។ បច្ចុប្បន្នសមត្ថកិច្ចបានកំពុងតែស្រាវជ្រាវចាប់ជនល្មើសឲ្យចូលខ្លួន មកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី