ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្មេងប្រុសជនជាតិខ្មែរអ៊ីស្លាមម្នាក់ចង់ក​សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ ក្មេងប្រុសជនជាតិខ្មែរ អ៊ីស្លាម ម្នាក់បានចង់ក សម្លាប់ខ្លួន កាលពីវេលាម៉ោង១២ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះក្រុម ទី៨ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀត រ៉ហ្សាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំមុខរបរ សិស្ស នៅលីវ ជនជាតិខ្មែរ អ៊ីស្លាម មានទីលំបច្ចុប្បន្ន កន្លែងកើតហេតុខាងលើ បានយកកន្សែងក្រឡាការ៉ូ ស ខ្មៅ ចងជាប់នឹងសសរជញ្ជាំងផ្ទះកម្ពស់២ម៉ែត្រ។

បើតាមការរៀបាប់របស់ ក្រុមគ្រួសារថា ជនរងគ្រោះធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន២ដងហើយ ក្រោយពេលកើតហេតុ សាកសពត្រូវបានប្អូនប្រុសបង្កើតឈ្មោះសៀត ស៊ីណាល់ អាយុ ២១ឆ្នាំ ជាអ្នកយកកាំបិតកាត់កន្សែងដាក់ចុះ ហើយឪពុកនិងម្តាយ យកទៅតំកល់នៅវិហារអ៊ីស្លាម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីអ៊ីស្លាម ៕ ប៊ុន រិទ្ធី