ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ក្មេងប្រុសម្នាក់ត្រូវរានទេវតារលំសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះ ក្មេងរងគ្រោះ ក្នុងភូមិ​បន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

កុមារ​រង​គ្រោះ ឈ្មោះម៉ៅ គីម​ព អាយុ៦ឆ្នាំ ជនជាតិខ្មែរ ទើបបានរៀនថ្នាក់ទី១ ឪពុកឈ្មោះ ម៉ៅ ធារី អាយុ៣៦ឆ្នាំ ម្តាយឈ្មោះគង់ ធារិន​ អាយុ​ ៣២ឆ្នាំ រស់នៅភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីម្តាយក្មេងរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ ប្តីគាត់ទៅធ្វើការនៅកំពង់ថ្ម ខ្លួននៅផ្ទះជាមួយកូនៗកំពុងរៀបចំរបស់របរលក់ដូរ (លក់គ្រឿងសំណង់) ដោយ​មិនបានដឹងថា កូនទៅលេងក្បែររានទេវតា ក្បែររបងខាងត្បូងផ្ទះ ក៏បានលឺសំឡេងប្រ៉ាវ ភ្លាមនោះ ក៏ស្ទុះទៅមើល ឃើញកូនខ្លួន ត្រូវរានទេវតារលំសង្កត់លើ បណ្តាលរបួសធ្ងន់ ក៏បានតេទូរស័ព្ទហៅប្តី និងអ្នកជិតខាងមកជួយមើល ឃើញត្រូវរបួសខ្លាំងលើក្បាល ក៏បានយកកូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយ សន្ទុក ពេលដល់ គ្រូពេទ្យថា សភាពរបួសធ្ងន់ ក៏រៀបចំដាក់ឡានយកទៅព្យាបាលឯភ្នំពេញ ចេញដំណើរ ក៏ផុតដង្ហើមតាមផ្លូវ ទើបយកសពកូនមកផ្ទះវិញ ។

ក្រោយដឹងព័ត៌មាន ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកបានសហការជាមួយលោកនាយប៉ុស្តិ៍ប្រាសាទ ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព ការពិនិត្យឃើញនៅលើផ្ទៃមុខ និងលើក្បាលសាកសពមានស្នាមជាំ និងហើម ធ្ងន់ធ្ងរ ។

ក្រោយពិនិត្យចប់ បានប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖