ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ក្មេងប្រុសម្នាក់ទៅបាចត្រីរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ហឿន ហេង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មូលហេតុទៅបាចត្រីរអិលជើងធ្លាក់ចូលក្នុងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ ។

ក្រោយសមត្ថកិច្ចពិនិត្យសាកសពរួច សន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកមែន រួចប្រគល់សាកសពឲ្យឪពុកម្ដាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖