ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់គួរឲ្យអាសូរនៅស្រុកបូរីជលសារ

ខេត្តតាកែវ៖ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់បានលង់ទឹកស្លាប់គួរឲ្យអាសូរ ខណៈឪពុក ម្តាយខ្វះការប្រុងប្រយ័ត្ន ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ៧ និង ៤០ នាទី ព្រឹក ស្ថិតក្នុងភូមិ ជ័យជោគ ឃុំ ជ័យជោគ ស្រុក បូរីជលសារ ខេត្ត តាកែវ ។

យោងតាមរបាយការណ៍របស់សមត្ថិកិច្ចជំនាញស្រុកបូរីជលសារ បានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នេះ មានឈ្មោះ ទីន ភេទ ប្រុស អាយុ ២ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ហើយក្នុងករណីលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីឪពុក ម្តាយខ្វះការប្រុងប្រយ័ត្ន ។

NKD-36x6_outline

បច្ចុប្បសពកុមាររងគ្រោះខាងលើត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា