ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បើករ៉ឺម៉កម៉ូតូដឹកអុសក្រឡាប់លើស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ត្រូវរ៉ឺម៉កក្រឡាប់ដឹកអុសក្រឡាប់សង្កត់ចំក្បាលស្លាប់នៅកន្លែងកើតហេតុ ត្រង់ចំណុចចំការកៅស៊ូ ភូមិអង្កាញ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ២៣និ៣០នាទី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ។

ជនរងគ្រោះ ឈ្មោះ គីយ គុណ អាយុ២១ឆ្នាំ រស់នៅភូមិ ត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានបើករ៉ឺម៉កម៉ូតូដឹកអុស មិនប្រយ័ត្នត្រូវ រ៉ឺម៉កសង្កត់លើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែអធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី