ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់អង្គុយអ៊ុតថង់ក្រលីងឈូក សុខៗស្រាប់ឆ្លងម៉ាសុីនឆក់ស្លាប់មួយរំពេច

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ខណៈដែលកំពុងអង្គុយអ៊ុតថង់ក្រលីងឈូក សុខៗស្រាប់តែម៉ាសុីនសម្រាប់អ៊ុតថង់នោះ ឆ្លងចរន្ត ឆក់ស្លាប់ភ្លាមៗនៅកន្លែង តែសាច់ញាតិមិនអស់ចិត្តក៏ដឹកយកទៅគ្លីនិក បន្តទៀតក៏គ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័កពស២៥៦១ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

ក្មេងរងគ្រោះមាន ឈ្មោះ ធី រដ្ឋា អាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ថាយ សើ អាយុ ៣៨ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះ កែវ ធី អាយុ៤៩ ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្មេងរងគ្រោះជាកូនទី៣ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារគាត់ក្រីក្រ ដើរសុីឈ្នួលច្រូតស្រូវឲ្យគេ ចំណែកកូនរងគ្រោះ រាល់ថ្ងៃ ទៅជួយច្រក នំ ក្រលីងឈូក ឲ្យបងប្អូនក្នុងភូមិផ្ទះជាប់គ្នាដែរ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយ អ៊ុត ថង់ក្រលីងឈូក សុខៗស្រាប់តែឧបករណ៍ ម៉ាសុីន សម្រាប់អ៊ុតថង់នោះ បានឆ្លងចរន្តអគ្គីសនី ឆក់ដៃ ជនរងគ្រោះ ដាច់ផ្ងារ ភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់ញាតិ ដឹកនាំយកទៅគ្លីនិក ឯកជន តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់វិលមកវិញ ទៅតំកល់ទុកនៅផ្ទះកន្លែងចាំដីមួយកន្លែងទៀត ក្នុងភូមិកើតហេតុ ខាងលើ។

NKD-36x6_outline

ក្រោយពីហេតុការខាងលើបានកើតឡើងដែលបង្កឲ្យក្មេងប្រុសម្នាក់ស្លាប់ដោយសារឆ្លងចរន្តភ្លើង ឧបករណ៍អ៊ុតថង់ ក្រុមគ្រួសារ ក៏មិនបានប្តឹងផ្តល់អ្វីដែរ ក្រោយពីសមត្ថកិច្ចជំនាញចុះ ធ្វើការពិនិត្យកោសល្យវិច័យហើយ ក៏ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី រួមចំណែក ជាទាន ពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បងប្អូនក្នុងភូមិជួយជាវិភាគទាន បច្ច័យ ជួយដល់ក្រុមគ្រួសារក្មេងរងគ្រោះ ខណៈដែល កំពុងមានជីវភាពខ្វះខាតយ៉ាងខ្លាំង៕ សុខាសែនជ័យ