ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្ទាវវ័យ១៥ឆ្នាំម្នាក់បៀតបៀនកេរ្តិ៍ខ្មាស់ក្មេងស្រីអាយុ៧ឆ្នាំក្នុងបន្ទប់ទឹកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ ជនសង្ស័យជាក្មេងប្រុសវ័យ១៥ម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលស្រុកតាវែងវាយខ្នោះឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពដោយយកម្រាមដៃទៅរុកចូលតំបន់ហាមឃាត់(ប្រដាប់ភេទ)កុមារីរងគ្រោះអាយុទើបតែ៧ឆ្នាំ។

ហេតុការណ៍មួយនេះដែលមិននឹកស្មានដល់បានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្រោមផ្ទះស្ថិតក្នុងភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។

ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះហឿនសុផលរ៉ាប់ អាយុ១៥ឆ្នាំជាសិស្ស។

ក្មេងស្រីរងគ្រោះមានឈ្មោះ ភ.ភ អាយុ៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមចាប់ក្មេងស្រីរងគ្រោះទៅនៅក្នុងបន្ទប់ទឹក ក្រោយផ្ទះរួចធ្វើសកម្មភាពដោយយកចង្អុលដៃខាងឆ្វេងលូក​ប្រដាប់ភេទក្មេងរងគ្រោះរហូតចេញឈាម។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្បានចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាវែងដើម្បីចាត់ការបន្តតាមច្បាប់ ៕ ជីវន្ត