ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្មេងប្រុសស្រី២នាក់លង់ទឹកស្រះស្លាប់ឪពុកម្ដាយឆ្លើយថាមិនបានមើល

ខេត្តកំពង់ធំ៖ នៅព្រឹក ថៃ្ងទី ៨ ខែ កក្កដា ឆា្នំ២០១៧ វេលាម៉ោង៩និង១០នាទី មានករណីកេ្មង២នាក់  លង់ទឹកស្រះ  ស្លាប់ នៅតំបន់នាឃុម ខាងលិចភូមិសិរីសាមគ្គីកណា្ដល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ  ចំងាយ២៥០ម៉ បណ្ដាលឱ្យស្លាប់ ទាំង២នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទី១ មានឈោ្មះ ឈឺន សីហា ភេទប្រុស អាយុ ៦ ឆា្នំមាន ឪពុកឈោ្មះសឿង សៅ អាយុ៣៨ ឆ្នាំ និង មា្ដយឈោ្មះ លេខ អែម អាយុ៣៨ ឆា្នំ  រស់នៅ ភូមិសិរីសាមគី្គកណ្ដាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្មេងរងគ្រោះ ទី២ ឈោ្មះថន គនា្ធ ភេទស្រីអាយុ ៤ ឆា្នំ មានឪពុកឈោ្មះនៅ សីុថា អាយុ២៩ឆ្នាំ និងមា្ដយឈោ្មះ ទំុ សឿងអាយុ២៩ឆាំ្ន  រស់នៅភូមិសិរីសាមគី្គកណ្ដាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មូលហេតុ ឪពុក ម្ដាយ គ្មានការប្រុងប្រយ័ត្នបណ្ដោយកូនឲ្យចុះលេងទឹកមិនបានមើលបាតហើត មិនឆាប់រកបណ្ដាលឲ្យកូនលង់ទឹកស្លាប់។ក្រោយកើតហេតុសមត្ងកិច្ចបានធ្វើកុសលវិច្ច័យ រួចសន្និដ្ឋានថាពិតជាលង់ទឹកស្លាប់ប្រាកដមែនពុំមានករណីផ្សេងនោះទេ រួចប្រគល់សាកសពឲ្យឪពុកម្ដាយ យកទៅធ្វើបុណ្យរៀងៗខ្លួន៕ប៊ុន រិទ្ធី