ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៣ឆ្នាំ​រអិលជើងធ្លាក់ចូលទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសអាយុ៣ឆ្នាំរអិលជើងធ្លាក់ចូលទឹកស្រះវេលោម៉ោង ១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅ ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ចាក់ថា ក្មេងរងគ្រោះឈ្មោះ គង់ គួន ភេទប្រុស អាយុ៣ឆ្នាំ ស្លាប់ដោយ មូលហេតុ:ក្មេងរងគ្រោះដើរមាត់ស្រះរអិលជើងធ្លាក់ចូលក្នុងទឹកបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ក្មេងថរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកមែនប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី