ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស វិកល់ចរឹកម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់កាលពីវេលាម៉ោង ០៦និង២០ នាទីព្រឹក ថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ សព ក្មេងរងគ្រោះ ឈ្មោះ ថង ចាន់ធី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ជាជនវិកលចរិកហើយ(គ) រស់នៅជាមួយឪពុក ម្តាយ នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ឪពុក ម្តាយសពបានបញ្ជាក់ឲ្យដឹងថា : កូនគាត់កន្លងមកចេះតែដើរស្រាត ចេញពីផ្ទះបាត់ពិបាកដើររកណាស់ ។ ពេលពួកខ្ញុំមិននៅ ខ្ញុំតែងតែចង់វាទុកនៅក្នុងផ្ទះ​ តែពេល ពួកខ្ញុំនៅផ្ទះ​ មិនចងទេ លុះដល់យប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ២.០០ នាទី ភ្ញាក់ពីដេករកមើលវា មិនឃើញ ក៏នាំគ្នាដើររកទាំងយប់ តែមិនឃើញ លុះព្រឹកឡើងវេលាម៉ោង ០៦.២០ នាទី ទើបរកសពឃើញនៅក្នុងស្រះទឹកស្លាបបាត់ទៅហើយ ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្ត៍ត្រពាំងឫស្សី ព្រមទាំងរដ្ឋអំណាចមូលដ្ឋានបានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយរួចសន្និដ្ឋានថា ស្លាប់ដោយលង់ទឹកស្រះពិតមែន ។ មូលហេតុៈ សពជាមនុស្សវិកលចរិក ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ឱយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី