ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ស្លាប់ និងស្ត្រីជាម្ដាយមីង រងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុង បុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែង និងស្រ្តីម្នាក់ ត្រូវជាម្តាយមីងបានរងរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូមួយគ្រឿង ឆ្លងផ្លូវជាតិលេខ៥ ហើយត្រូវរថយន្តម៉ាក SAMYONGមួយគ្រឿង បើកជែង មកបុកពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្មេងប្រុស ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានឈ្មោះ សុខ ឡុង អាយុ ០៦ឆ្នាំ ។ ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះ នៅ សុភាព ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយមីងក្មេងដែលស្លាប់ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកSAMYONG ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-5489 បើកបរដោយឈ្មោះ រ៉ា សោភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ និងក្មេងប្រុសរងគ្រោះ ជិះម៉ូតូគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-3954 ដោយម្តាយមីងជាអ្នកឌុប បានធ្វើដំណើរតាមផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុជិតដល់ផ្ទះ​ក៏បានបត់ឆ្វេងដៃឆ្លងផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាកសាំងយ៉ុង បានបើកជែងឆ្វេងរថយន្តដឹកកុងតឺន័រ មួយគ្រឿង ទៅបុកម៉ូតូជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យក្មេងប្រុសស្លាប់នៅនឹងកន្លែង ហើយ ម្តាយមីងជាអ្នកឌុបបានរងរបួសធ្ងន់ ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ រថយន្ត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។

បន្ទាប់មក រថយន្ត និងអ្នកបើកបរ ព្រមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖