ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីរត់លេងនៅក្បែររបងផ្ទះចៃដន្យខ្សែភ្លើងធ្លាក់ដាច់ឆក់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងហៅអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសសយឺតពេលទៅហើយ ខណៈក្មេងស្រីបានត្រូវខ្សែភ្លើងធ្លាក់ដាច់ឆក់ចំកំភួនជើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់នគរវត្តឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ គឹម នីសា មានឪពុកឈ្មោះ គឹម សាម៉ន អាយុ៣០ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងសង្កាត់កើតហេតុខាងលើ។

តាមអ្នកភូមិបានប្រាប់ថា មុនកើតហេតុ គឺឃើញក្មេងស្រីខាងលើបានរត់លេងក្បែររបងផ្ទះរបស់ខ្លួន ខណៈនោះប្រមាណជាង១០នាទី ស្រាប់តែឃើញប្រកាច់ដេកដួល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ដោយមានខ្សែភ្លើងដាច់ធ្លាក់ត្រូវចំកំភួនជើងក្មេងស្រីរងគ្រោះ ហើយម្នាក់ៗនាំគ្នាជួយធ្វើចលនាដៃជើងដែរ ប៉ុន្តែយឺតពេលទៅហើយ។

NKD-36x6_outline

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងពិនិត្យសាកសពឃើញថា ក្មេងស្រីបានស្លាប់ដោយត្រូវខ្សែភ្លើងឆក់ចំកំភួនជើង ដែលខ្សែបានដាច់ធ្លាក់មកដី ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលជាទីបំផុត ៕ យឹម សុថាន