ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីស៊ីរីដ៏អភ័ព្ទម្នាក់កើតមកគ្មានជើងទាំងគូ ទ្រាំរស់ដល់ពេលនេះអាយុ៨ឆ្នាំហើយ

កាលពីថ្ងៃព្រហស្បតិ៍ ទី 5 ខែកក្កដាឆ្នាំ 2018 កុមារី Maya Meri និងឪពុករបស់នាង Mohammed បាននិយាយជាមួយវេជ្ជបណ្ឌិត Mehmet Zeki Culcu ខណៈពេលដែលនាងកំពុងឈរដោយជើងសិប្បនិម្មិត នៅក្នុងគ្លីនិក ស្តារនីតិសម្បទា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។

ក្មេងស្រី Maya Meri អាយុ 8 ឆ្នាំម្នាក់ដែលបានមកពីប្រទេសស៊ីរី ដោយសារសង្រ្គាម ។ នាងបានកើតមកដោយគ្មានជើងទាំងគូ ត្រូវបានគេយកចិត្តទុកដាក់ថែទាំយ៉ាងខ្លាំង បន្ទាប់ពីរូបភាពដ៏កម្សត់របស់នាងបានធ្វើឲ្យរំជួលទូទាំងបណ្តាញផ្សព្វផ្សាយសង្គមកាលពីខែមុននេះ ។

ឪពុករបស់នាងបានធ្វើជើងឲ្យនាងដោយកំប៉ុងត្រីធុងប្លាស្ទិច និងក្រណាត់ ។ ប៉ុន្តែឥឡូវនេះ នាង Maya Meri មានជើងសិប្បនិម្មិតថ្មីពីគ្លីនីកនៅក្នុងប្រទេសទួរគី ៕ ថាច់ យ៉ាត