ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​២​នាក់​លេងទឹកស្រះខាងលិចផ្ទះលង់​ស្លាប់​ទាំង២

​ខេត្តតាកែវ​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ ក្មេង​ប្រុស​២​នាក់​ដែល​មានផ្ទះ​នៅ​ជាប់​គ្នា​ អាយុ​៣​ឆ្នាំ​បាន​លង់ទឹក​ស្រះ​នៅ​ខាងលិច​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​៩​ ខែមីនា ឆ្នាំ២០១៥ ស្ថិត​ក្នុងភូមិ​តា​ឌូ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ។​

​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ ទី​១​ឈ្មោះ​ ចាន់​ រ៉ែ​ម​ អាយុ​៣​ឆ្នាំ​ ទី​២​ឈ្មោះ​ មឿ​ន​ តាំង​លី​ អាយុ​៣​ឆ្នាំ​ដូច​គ្នា​ មាន​ទី​លំ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​

តាម​ការ​បំភ្លឺ​របស់​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ចាន់​ រ៉ែ​ម​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​ដួស​បាយ​មួយ​ចាន​ឲ្យ​កូន​គាត់​ហូប​ដូច​រាល់ដង​នៅ​ពេល​ថ្ងៃ​ ។​ ពេល​ដូ​ស​ឲ្យ​កូន​ហើយ​ គាត់​ក៏​ចូល​ទៅ​ក្នុង​ធ្វើ​កិច្ចការ​ផ្ទះ​ដូច​ធម្មតា​ ។​ ភ្លាម​នោះ​កូន​របស់​គាត់​បាន​កាន់​ចាន​បាយ​ទៅ​បបួល​ក្មេង​ប្រុស​រង​គ្រោះ​ មឿ​ន​ តាំង​លី​ ឲ្យ​ទៅ​ហូប​បាយ​នៅ​មាត់​ស្រះ​ជាមួយ​គ្នា​ ដោយ​ហូប​បណ្តើរ​លេង​បណ្តើរ​ ។​ មួយសន្ទុះ​ក្រោយមក​គាត់​បាត់​កូន​យូរ​ពេក​ក៏​ដើរទៅ​រក​មាត់​ស្រះ​ ឃើញ​អណ្តែត​ក្នុង​ស្រះ​ទឹក​ស្លាប់​ទាំង​២​នាក់​បាត់​ទៅ​ហើយ​។​

​ក្រោយ​កើតហេតុ​ឪពុក​ម្តាយ​ក្មេង​ប្រុស​ទាំង​២​នាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ទេ​ ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ជី​ សូរ​កា​

11050897_420516711437889_320161804_n

11063013_420516394771254_1528149041_n