ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ស្ទាវ​ប្រមូលផ្ដុំ​លក់​និង​ជក់​ថ្នាំ​ ញៀន​នៅផ្ទះ​សំណាក់​៧​ពណ៌​ទល់​ មុខ​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជ​ ធានី​ភ្នំពេញ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ មាន​ ក្រុម​ក្មេង​ស្ទាវ​ទាំងប្រុស​ទាំងស្រី​បាន​ ពពាក់​ព​ពួន​គ្នា​លក់​និង​ជក់​ថ្នាំ​ញៀន​នៅ​ ក្នុងផ្ទះ​សំណាក់​៧​ពណ៌​ទាំង​យប់​ទាំង​ថ្ងៃ​ ។​ ផ្ទះសំណាក់​៧​ពណ៌​នេះ​ស្ថិត​នៅ​ទល់មុខ​ ប៉ុស្ដិ៍​នគរបាល​បឹង​សាឡា​ង​និង​ទល់មុខ​ ឈៀង​ខាងកើត​សាលាសង្កាត់​បឹង​សា​ ឡា​ង​ តែ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ពុំដែល​ ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ទីនោះ​ រ​វីរ​វល់​បង្ក្រាប​ឡើយ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានឱ្យ​ដឹង​ ដែរ​ថា​ ការ​ដែល​ក្រុម​ក្មេង​ស្ទាវ​ទាំង​ ប្រុស​ទាំងស្រី​នាំ​គ្នា​ចូល​ទៅ​សម្ងំ​លក់​និង​ ជក់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​សំណាក់​៧​ពណ៌​ នេះ​មិនមែន​ទើបតែ​កើត​មាន​ថ្មីៗ​នោះ​ ទេ​ គឺ​ក្រុម​ក្មេង​ទាំងនោះ​បាន​ធ្វើ​សកម្ម​ ភាព​យូរ​មក​ហើយ​ ។​ ចំពោះ​ម្ចាស់ផ្ទះ​ សំណាក់​វិញ​ទំនងជា​មិន​ខ្វល់​ចំពោះ​ក្មេង​ ស្ទាវ​ចូល​ទៅ​ជួល​បន្ទប់​ដើម្បី​លក់​និង​ជក់​ ថ្នាំ​ញៀន​នេះ​ទេ​ គឺ​ដឹង​តែ​ម្យ៉ាង​ឱ្យ​តែ​ក្រុម​ ក្មេង​ស្ទាវ​ទាំងនោះ​មាន​លុយ​ជួល​បន្ទប់​ ស្នាក់​នៅ​ចង់​អាយុ​ប៉ុន្មាន​ សិស្សសាលា​ គ្មាន​លិខិត​ស្នាម​អត្ដសញ្ញាណ​បណ្ណ​អ្វី​ក៏​ ដោយ​ ឱ្យ​តែ​បាន​លុយ​គឺ​អូ​-​ខេ​ ។​

​ប្រជាពលរដ្ឋ​បាន​បន្ដ​ថា​ ក្រុម​ក្មេង​ ដែល​ចូល​ទៅ​ជក់​ថ្នាំ​ញៀន​ទាំងនេះ​ពេល​ ខ្លះ​ថ្នាំ​ញៀន​បាន​ពង្វក់ស្មារតី​ពួក​គេ​ ហើយ​ពួក​គេ​បាន​ស្រែក​ឡូឡា​រវើរវាយ​ ដូច​មនុស្ស​ឆ្កួត​រំខាន​ដល់​ការ​រស់នៅ​និង​ ធ្វើ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​ រដ្ឋ​ក្បែរ​នោះ​ថែម​ទៀត​ផង​។​

​ជុំវិញ​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ បង្ហើប​ឱ្យ​ដឹង​ខាងលើ​នេះ​ នគរវត្ដ​មិន​ អាច​រក​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​សំណាក់​យី​ ហោ​ ៧​ពណ៌​ បាន​ទេ​ ព្រោះ​ពុំ​មាន​លេខ​ ទូរស័ព្ទ​ ។​

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ សង្កាត់​បឹង​សាឡា​ង​ខណ្ឌទួលគោក​ដដែល​ នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ម្ដុំ​ប្លុក​ ផ្ទះ​យាយ​ ផា​ន​ ក៏​មាន​កន្លែង​លួចលាក់​ បើក​ហ្គេ​ម​បាញ់​ត្រី​ដោយ​មិន​លើក​ស្លាក​ យីហោ​ទៀត​ផង​ ។​ បើ​មើល​ពី​ក្រៅ​អ្នក​ មិនដឹង​គឺ​មិនដឹង​ តែបើ​អ្នក​ដែល​ដឹង​ ពេល​ចូល​ទៅ​ដល់​ខាងក្នុង​ទើប​ដឹង​ថា​សុទ្ធសឹងតែ​ក្រុម​ក្មេង​ស្ទាវ​ទាំង​ការ​លេងល្បែង​បាញ់​ត្រី​ ភ្នាល់​ដាក់​លុយ​ធំៗ​និង​លក់​ជក់​ គ្រឿងញៀន​ទល់​ភ្លឺ​ផង​ដែរ​ ។​ កន្លង​ទៅ​ពួក​ គាត់​តែងតែ​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ បង្ក្រាប​កន្លែង​មួយ​ចំនួន​ទោះជា​មាន​លើក​ស្លាក​ក៏​ដោយ​តែ​ចំពោះ​ហ្គេ​ម​កន្លែង​ បាញ់​ត្រី​លួចលាក់​មួយ​នេះ​មិន​ត្រូវ​បាន​ ចុះ​បង្ក្រាប​នោះ​ទេ​បើ​ទោះ​គេ​ដឹង​ថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ដឹង​ហើយ​ក្ដី​ ។​ ការ​មិន​ ចុះ​បង្ក្រាប​នេះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ សង្ស័យ​ថា​ អា​ជា្ញ​ធរ​និង​សមត្ថកិច្ច​ សង្កាត់​បឹង​សាឡា​ង​មួយ​ចំនួន​ទុក​គ្រាន់​ ចិញ្ចឹម​ឆ្នា​*​ំ​ង​បាយ​របស់​ពួក​គាត់​ ។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល​កន្លង​ទៅ​នៅ​ក្នុង​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ មាន​ ករណី​ចោរលួច​និង​ឆក់​កើត​ឡើ​ត​ជា​បន្ដ​ បន្ទាប់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ បឹង​សាឡា​ង​នេះ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សន្ដិសុខ​សុវត្ថិភាព​ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ​ ។​ សកម្មភាព​ដែល​បាន​កើត​ ឡើង​ខាងលើ​នេះ​ពួក​គាត់​សង្ស័យ​ថា​បាន​ផ្ដើម​ចេញពី​ការ​មិន​បង្ក្រាប​ក្រុម​ក្មេង​ ស្ទាវ​លក់​និង​ជក់​ថ្នាំ​ញៀន​ព្រមទាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ភ្នាល់​លុយ​ព្រមទាំង​បង្កប់​ ក្រុម​លក់​និង​ជក់​ថ្នាំ​ញៀន​ខាងលើ​នេះ​តែ​ ម្ដង​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ បើ​ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ ចំនួន​មិន​ទុក​កន្លែង​ទាំង​អស់នេះ​ចិញ្ចឹម​ ឆ្នាំងបាយ​ទេ​នោះ​ ម្ល៉េះ​ប្រាកដជា​ចុះ​បង្ក្រាប​ បាត់​ទៅ​ហើយ​ ព្រោះ​ទីតាំង​កន្លែង​ក្រុម​ ជក់​ថ្នាំ​ញៀន​ស្ថិត​នៅ​ក្បែរ​ច្រមុះ​សាលា​ សង្កាត់​និង​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ ។​

​ជុំវិញ​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ បង្ហើប​ឱ្យ​ដឹង​ខាងលើ​នេះ​លោក​*​ គឹ​ម​ កូ​លី​ដូ​ នាយ​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ កម្លាំង​ របស់​លោក​តែ​បង្ក្រាប​នៅ​ទីតាំង​នេះ​៣-៤​លើក​មក​ហើយដោយ​ចាប់​បញ្ជូន​ទៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ តែ​ពួក​គេ​នៅ​មិន​រាងចាល​ចេះ​តែ​មក​ ស្នាក់​នៅ​បង្ក​ភាព​អនាធិបតេយ្យ​ទៀត​។​ ករណី​នេះ​លោក​នឹង​មាន​វិធានការ​បង្ក្រាប​តទៅ​ទៀត​ប្រសិនបើ​កើត​មាន​ដូច​សេច​ ក្ដី​រាយការណ៍​ប្រជាពលរដ្ឋ​មែន​នោះ​ ។​

​លោកនាយ​ប៉ុស្ដិ៍​បញ្ជាក់​ក្មេងៗ​ទាំង​ នោះ​ភាគច្រើន​មក​ពី​ចម្ងាយ​មក​ជួល​ បន្ទប់ដេក​ តែ​ពេល​សមត្ថកិច្ច​ទៅ​ឆែក​ ឆេរ​មិនសូវ​ដែល​រក​ឃើញ​ថ្នាំ​ញៀន​ទេ​ ៕​ លី​ ហ៊ា​ង​


IMG_5035