ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ស្រី​ម្នាក់​រត់​ តាម​អ្នកលក់​លៀស​អះអាង​ថា​ ម្ដាយចុង​វាយ​ធ្វើបាប​

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ក្មេង​ស្រី​ម្នាក់​សម្រេចចិត្ត​រត់​ចេញពីផ្ទះ​តាម​អ្នកលក់​ លៀស​ដោយ​ទ្រាំ​នៅ​ទ​ង្វើ​របស់​ម្ដាយចុង​វាយ​ធ្វើបាប​បណ្ដាល​ឪ្យ​រង​ រ​បូស​បែកក្បាល​និង​ជាំ​ពេញ​ប្រាណ​ ។​ ក្មេង​ស្រី​រង​គ្រោះ​ដែល​រត់​ចេញពីផ្ទះ​ តាម​អ្នកលក់​លៀស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​១០​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​សមាគម​ ឋិត​ក្នុងភូមិ​ចាន់គិរី​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ក្មេង​ស្រី​រង​គ្រោះ​ដែល​ម្ដាយចុង​វាយ​ធ្វើបាប​នោះ​ ឈ្មោះ​ហៃ​ ពាំង​ អាយុ​១១​ឆ្នាំ​ មិនដឹង​កន្លែង​រស់នៅ​ ។​

​បើ​តាម​ការ​ឧ្យ៏​ដឹង​ពី​ក្មេង​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា​ មុន​កើតហេតុ​ខ្លួន​ (​ក្មេង​រង​គ្រោះ​)​បាន​លេង​លោតអន្ទាក់​ជាមួយ​បងស្រី​ចុង​និង​ក្មួយ​ម្នាក់​ទៀត​ពេល​កំពុង​លេង​លោតអន្ទាក់​ស្រាប់​ តែ​អន្ទាក់​ជាប់ជើង​ដួល​ខ្លួន​ក៏​យំ​ (​ក្មេង​រង​គ្រោះ​)​ហើយ​ម្ដាយចុង​ឈ្មោះ​មុំ​ក៏​ហៅ​ទៅ​សួរនាំ​រួច​ហើយ​បាន​ទាយ​ដំបង​រឹង​វាយ​ក្បាល​បណ្ដាល​ឧ្យ៏​បែក​និង​ខ្លួន​ឡើង​ជាំ​ពេញ​ប្រាណ​(​ក្មេង​រង​គ្រោះ​)​ពេល​នោះ​ដោយ​ទ្រាំ​នៅ​ទ​ង្វើ​នេះ​មិន​បាន​ក៏​រត់​ចេញពីផ្ទះ​ហើយ​ ឃើញ​អ្នក​រុញ​លៀស​លក់​បាន​សុំ​គាត់​មក​ជាមួយ​ ។​

​ក្មេង​រង​គ្រោះ​បន្ត​ថា​ ឪពុក​របស់​នាង​មានឈ្មោះ​ ហៃ​ ចំណែក​ម្ដាយបង្កើត​​ឈ្មោះ​ឌៀប​ (​មិនដឹង​រស់នៅ​ភូមិ​ណា​?)​បើ​តាម​ការ​ឪ្យ​ដឹង​ស្ត្រី​ម្នាក់​ជា​អ្នកលក់​លៀស​ដែល​ក្មេង​រត់​តាម​មានឈ្មោះ​ មុំ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​មិត្តភាព​ សង្កាត​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ មុន​កើតហេតុ​គាត់​បាន​ដើរ​លក់​លៀស​នៅ​ខាងក្រោយ​ផ្សារ​សមាគម​ ភូមិ​ចាន់គិរី​ ហើយ​ក្មេង​រង​គ្រោះ​រួប​នោះ​បាន​រត់​តាម​សុំ​គាត់​នៅ​ជាមួយ​ ដោយ​និយាយ​ថា​ម្ដាយចុង​វាយ​ធ្វើបាប​។​ ស្ត្រី​បន្ត​ថា​ ដោយ​ឃើញ​ក្មេង​រង​ គ្រោះ​ដើរ​តាម​គាត់​ (​អ្នកលក់​លៀស​)​ បាន​ដេញ​ក្មេង​រង​គ្រោះ​ឪ្យ​ទៅ​ផ្ទះ​វិញ​ ក៏​ក្មេង​រួប​ នោះ​មិន​ទៅ​នៅ​តែ​ដើរ​តាម​រហូត​តែ​ខ្លួន​ខ្លាច​ម្ដាយ​ក្មេង​រង​គ្រោះ​រករឿង​ក៏​នាំ​ក្មេង​រង​គ្រោះ​មក​ឪ្យ​មេ​ភូមិ​មិត្តភាព​ឪ្យ​ដឹង​និង​យក​ទៅ​ព្យាបាល​ ព្រោះ​នៅ​ លើ​ក្បាល​របស់​ក្មេង​រង​គ្រោះ​មាន​ឈាមកក​ជាប់​និង​សក់​ ចំណែក​ខ្លួន​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​ ។

​ទាក់ទិន​និង​រឿងរ៉ាវ​ខាងលើ​លោក​ សន​ មន្នី​ មេ​ភូមិ​មិត្តភាព​និយាយ​ថា​ បន្ទាប់​ពី​ទទួល​បាន​ក្មេង​រង​គ្រោះ​ភ្លាម​លោក​បានឃើញ​ក្បាល​របស់​ក្មេង​ បែក​មាន​ឈាមកក​និង​ខ្លួន​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ដោយ​មិនដឹង​ថា​ មូល​ ហេតុ​អ្វី​ហើយ​បើ​តាម​ការ​សាកសួរ​ទៅ​ក្មេង​រង​គ្រោះ​និយាយ​ថា​ ម្ដាយ​ ចុង​វាយ​ធ្វើបាប​ ទើប​រត់​ចេញពីផ្ទះ​តែ​ក្មេង​រង​គ្រោះ​រួប​នោះ​ត្រូវ​លោក​យក​ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ បន្ទាប់​ពី​ព្យាបាល​រួច​លោក​ថា​ និង​យក​មក​រក្សា​ទុក​នៅផ្ទះ​របស់​លោក​ ដើម្បី​ចង់​ដឹង​និង​ចង់រក​ម្ដាយ​ពុក​ក្មេង​រង​គ្រោះ​នៅ​ភូមិ​ឃុំ​ណា​ហើយ​ក្មេង​រង​គ្រោះ​រូប​នោះ​ត្រូវ​ម្ដាយចុង​ វាយ​ធ្វើបាប​មែនដែរ​ឬ​យ៉ាងណា​?​ បានជា​រង​របួស​ហើយ​រត់​តាម​អ្នក​ដទៃ​ទៅ​ផ្ទះ​វិញ​ មិន​ព្រម​ចង់​នៅ​ជា​មូ​យ​គេ​ ៕​ ​

dscf8159

dscf8160

ចុចអាន៖ ពស់​ចឹក​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ពេល​ទៅ​មើល​គេ ​រាំ​ធុងបាស់​ក្នុងភូមិ​