ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ស្រី​ម្នាក់​លង់ទឹក​ស្លាប់​ពេល​ឪពុក​ម្តាយ​មិន​នៅផ្ទះ​

​ខេត្តរតនគិរីៈ​ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​៣​ ឃុំ​ស្រែ​អង្ក្រង​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ខណៈ​ដែល​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ ជាប់រវល់​ចេញ​ទៅ​ក្រៅ​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ វ៉ែន​ រចនា​ អាយុ​៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១​ រស់នៅ​កន្លែង​កើតហេតុ​។​ មុន​ពេល​កើតហេតុ​ អាណាព្យាបាល​ក្មេង​ស្រី​ រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​កូន​មុំ​ ដើម្បី​ទិញ​អីវ៉ាន់​ ដោយ​ទុក​ឲ្យ​នាង​នៅ​ចាំផ្ទះ​ម្នាក់ឯង​ ។​ លុះ​ពេល​ឪពុក​ម្តាយ​ត្រឡប់​មកពីផ្សារ​វិញ​ មិនឃើញ​កូន​នៅ​ចាំផ្ទះ​ ហើយ​បាន​ដើរ​រក​ ទើប​ប្រទះ​ឃើញ​កូនស្រី​របស់​គាត់​អណ្តែត​ទឹក​ស្លាប់​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​កោសល្យវិច័យ​ និង​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​នេះ​ពិតជា​លង់ទឹក​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​សាកសព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​
11118158_1463986877227473_909511938_n

11421482_1463986917227469_1771330335_n