ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញលក់សិទ្ធិផ្សាយបាល់ទាត់១,៣៣ពាន់លានដុល្លារក្នុងមួយរដូវកាល

ក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ La Liga បានប្រកាស់ថា ពួកគេបានលក់សិទ្ធិផ្សាយការ ប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញឆ្នាំ២០១៩ដល់២០២២មក្នុងតម្លៃ ១,១៤ពាន់លានអឺរ៉ូស្មើនឹង១,៣៣ពាន់លានដុល្លារក្នុងមួយរដូវកាល។

សេចក្តីថ្លែងការណ៏មួយរបស់ La Liga បានចេញផ្សាយថា មានការដេញថ្លៃ ចំនួន៤ត្រូវបានទទួលយកមកពិចារណាក្នុងទំហំទឹកប្រាក់សរុប៣,៤ពាន់លានហើយទំហំទឹកប្រាក់នេះកើនឡើង១៥ភាគរយបើប្រៀបធៀបនឹង៣រដូវកាលមុន។ ក្រុមហ៊ុនយក្សអេស្ប៉ាញ ២គឺTelefonicaនិង Mediapro ជាអ្នកទទួលបានជោគជ័យក្នុងការដេញថ្លៃនេះ។

លោកJavier Tebasប្រធានLa Liga បាននិយាយកាលពីខែមិនាថា គាត់បានដាក់ គោលដៅឲ្យទទួលបានប្រាក់ចំណូលពីការលក់សិទ្ធិផ្សាយនេះ១,៣ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់រដូវកាល 2019-20, 2020-21 និង 2021-22 ៕ ដេវីត