ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្រសួងធនធានទឹក៖ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើនត្រូវបានសាងសង់ ជួសជុល និងស្តារឡើងវិញធ្វើឲ្យខេត្តតាកែវក្លាយជាខេត្តផលិតស្រូវដ៏ធំ

ខេត្តតាកែវ៖ តាមរយៈហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើន ដែលត្រូវបានសាងសង់ និងជួសជុល ស្តារឡើងវិញរួចជាបន្តបន្ទាប់ បានធ្វើឱ្យខេត្តតាកែវ ក្លាយទៅជាខេត្តផលិតស្រូវដ៏ធំមួយផងដែរ ។

តាមតួលេខក្រៅផ្លូវការ នារដូវវស្សាឆ្នាំ ២០១៧ កន្លងទៅ ខេត្តមានផែនការផលិតដំណាំស្រូវលើផ្ទៃដីប្រមាណ ១៧ ម៉ឺនហិកតា ប៉ុន្តែការដាំដុះជាក់ស្តែងបានកើនឡើងរហូតដល់ជិត ២០ ម៉ឺនហិកតា ។

បច្ចុប្បន្ន ការប្រមូលផលស្រូវវស្សាទាំងនោះ បានបញ្ចប់ទាំងស្រុងហើយ ខណៈបងប្អូនប្រជាកសិករ បាន និងកំពុងសម្រុកដាំដុះដំណាំស្រូវប្រាំងជាបន្តបន្ទាប់ទៀត ។

តាមផែនការដែលបានដាក់ចុះ នារដូវប្រាំងនេះ ខេត្តគ្រោងនឹងផលិតស្រូវលើផ្ទៃដីប្រមាណ ៧៥.០០០ ហិកតា ដែលមកដល់ពេលនេះ ការដាំដុះជាក់ស្តែង សម្រេចបានប្រមាណ ៨០% ហើយដែរ ៕