ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ស្ថានភាពអាកាសធាតុថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ក.វាលទំនាបៈ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ សៀមរាប ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង និងខេត្ត ស្វាយរៀង។

ខ.ខ្ពង់រាបៈ សីតុណ្ហភាពអប្បបរមាពី22- 240C និងអតិបរមាពី30 – 320C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3- 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តមណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងខេត្ត ព្រះវិហារ។

គ.មាត់សមុទ្រៈ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី29 – 310C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី4- 6m/s នឹងអាចមានភ្លៀង ផ្គរ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ រលកសមុទ្រអាចមានកំពស់ពី0.50m – 1.25m ។

សូមចុចត្រង់ចំណុចខាងក្រោមដើម្បីអានបន្ត

weather bulletins 07. 08