ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបង្ហើបអំពីគម្រោងអាជីវកម្មរ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានបង្ហើប អំពីគម្រោងនៃការធ្វើអាជីវកម្មរ៉ែបុកស៊ីត នៅខេត្តមណ្ឌលគិរី នៅលើផ្ទៃដីទំហំ ២៦.២៧០ហិកតា ។

មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ទីតាំងគម្រោងនេះស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់មនោរម្យ សង្កាត់រមនា និង សង្កាត់ ស្ពានមានជ័យ នៃក្រុងសែនមនោរម្យ និង ឃុំដាក់ដាំ ឃុំសែនមនោរម្យ នៃស្រុកអូរ រាំង ខេត្តមណ្ឌលគិរី ។

ប្រភពដដែលបានបន្តថា គម្រោងនេះ គឺកំពុងតែស្នើដោយក្រុមហ៊ុន ALEX CORPORATION សហការជាមួយ Aluminum Development (Cambodia) Corp. Ltd.។

បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោងនេះមិនទាន់ដំណើរការទេ គឺកំពុង តែស្ថិតនៅក្នុងដំណាក់កាលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម នៅ ឡើយ ។

ប្រភពដដែលបានបន្តថា ទាក់ទងនឹង គម្រោងនេះ ក្រសួងបរិស្ថានបានបើកកិច្ច ប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)។

NKD-36x6_outline

កិច្ចប្រជុំនេះដឹកនាំដោយលោក ទា ជុប អនុរដ្ឋ លេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់ វិស័យរ៉ែ និងថាមពល និងមានការចូលរួម ពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិកមកពីក្រសួងរ៉ែ និងថាម ពល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ធនធានទឹក និងឧតុនិយម ក្រសួងទេស ចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អាជ្ញាធរខេត្តមណ្ឌលគិរី មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី អង្គការDPA អង្គការ WCS ។ល។ ៕ ហេង សូរិយា

sde-6

13413928_1105772689483917_530224842_n