ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សាការពារព្រៃឈើសត្វព្រៃនិងជីវចម្រុះក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

ភ្នំពេញ៖ថ្ងៃនេះតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជាសូមប្តេជ្ញាចិត្តចំពោះបងប្អូន ប្រជាសហគមន៍ទាំងអស់ក្នុងការថែរក្សា ការពារព្រៃឈើ​សត្វព្រៃ និងជីវចម្រុះក្នុង តំប​ន់ព្រៃឡង់និងតំបន់ព្រៃការពារផ្សេងទៀត។ នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសជួបសំណេះសំណាលជាមួយ តំណាង​ប្រជាសហគមន៍ព្រៃឡង់នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងភូមិ សាស្រ្ត ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។

ជាមួយនឹងការប្តេជ្ញាចិត្តដូចនេះលោក​រដ្ឋមន្រ្តីក៏សូមអំពាវនាវដល់រដ្ឋបាលមូលដ្ឋានខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស រដ្ឋបាលព្រៃឈើ សង្គម ស៊ីវិល អង្គការដៃគូពាក់ព័ន្ធ និងបងប្អូន​ប្រជា​សហគមន៍សូមរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃទាំងអស់គ្នា ព្រោះកិច្ច ការងារនេះមិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែមួយនោះទេ ប៉ុន្តែវាជាភារកិច្ចរួម របស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាធ្វើ។

ជាងនេះទៅទៀតលោករដ្ឋមន្ត្រីបាន លើកឡើងអំពីវឌ្ឍនភាពការងារធ្វើកំណែទម្រង់លើវិស័យព្រៃឈើ ដោយលោកក៏បានបញ្ជាក់អំពីការពិគ្រោះយោបល់លើការច្របាច់បញ្ចូលគ្នានូវតំបន់ព្រៃការពាររបស់ក្រសួងបរិស្ថាន និងតំបន់ព្រៃការពារដែលទើបផ្ទេរពីក្រសួងកសិកម្មឱ្យមកនៅក្រោមការគ្រប់ គ្រងរបស់ក្រសួងបរិស្ថានវិញ រួមនឹងការ ពិគ​្រោះយោបល់លើការរៀបចំឱ្យមានបទដ្ឋានគតិយុត្តិទាក់ទងនឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការការពារព្រៃឈើ។

លោករដ្ឋមន្រ្តីបានជម្រាបជូនបងប្អូនប្រជាសហគមន៍ផងដែរ អំពីការពង្រឹងការត្រួតពិនិត្យវាយតម្លៃគម្រោងវិនិយោគអភិ វឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចនិងការដោះស្រាយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ការទប់ស្កាត់បទល្មើសព្រៃឈើនិងការ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកតួនាទីភារកិច្ចឱ្យដាច់ពីគ្នារវាងស្ថាប័នអភិរក្សនិងស្ថាប័នអភិវឌ្ឍន៍និងការគ្រោងរៀបចំ​របៀងជីវចម្រុះដើម្បីធានាប្រសិទ្ធភាព ការគ្រប់គ្រងធនធានធម្មជាតិការអភិរក្សជីវ​ចម្រុះនិងការអភិវឌ្ឍដោយចីរភាព៕ សហការី

07_01_2016_09_31_42សាយ សំអាល់២

សាយ សំអាល់៤(1)