ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌មានគម្រោងជួសជុលស្ពាននិងប្រាសាទបុរាណជាច្រើននៅឆ្នាំ២០១៨

ភ្នំពេញ៖ លោកប្រាក់ សុវណ្ណារ៉ា អគ្គ នាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈបានថ្លែងឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៨នេះ ក្រសួងមានគម្រោងជួសជុល​ស្ពាន និងប្រាសាទបុរាណជាច្រើនដោយ​ចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារ​អាមេរិកដែលថវិកាទាំងនេះគឺជាថវិកា​ជាតិនិងថវិកាមូលនិធិអង្គរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ប្រគល់សម្ភារនិងថវិកាមួយចំនួនដល់នាយកដ្ឋានការពារបេតិកភណ្ឌនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ វណ្ណារ៉ា បានឲ្យដឹងថា គម្រោងជួសជុល និងសាងសង់ស្ពាន និងប្រាសាទបុរាណ នេះខ្លះជួសជុលរួចជាស្ថាពរហើយ និងខ្លះ​ទៀតកំពុងចាប់ផ្តើម ។

បើតាមលោក ប្រាក់ សុវណ្ណារ៉ា ដដែល បានឲ្យដឹងថា បន្តទៀតថា ប្រាសាទនិងស្ពានបុរាណដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានគម្រោងជួសជុលឡើងវិញនេះគឺដើម្បីលើកស្ទួយ និងអភិរក្សសម្រាប់ទុក​ឲ្យ​​ក្មេងៗជំនាន់ក្រោយបានឃើញនិង​ស្គាល​់ឡើងវិញបើទោះបីជាការជួសជុល មិនបានដូចដើមក៏ដោយចុះ ។

NKD-36x6_outline

ទាក់ទងនឹងប្រាសាទបុរាណនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការគ្នាជាមួយនឹង​នគរបាលការពារបេតិកភណ្ឌ និង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនឹងបង្កើន កម្លាំងជាច្រើនសម្រាប់ការពារនៅតាម ​ប្រាសាទមួយចំនួនជាពិសេសគឺប្រាសាទអង្គរវត្តប្រាសាទសំបូរព្រៃគុក ប្រាសាទ​ព្រះវិហារ និងប្រាសាទបុរាណខ្មែរជាច្រើនទៀតដើម្បីធានានូវសុវត្ថិភាពទាំងភ្ញៀវ ជាតិនិងអន្តរជាតិខណៈពួក​គេទៅទស្សនា​នោះ ៕ ​ហេង សូរិយា