ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលថៃ៖ វីរុសហ្សីកាថ្មី៣៣ករណីទៀតនៅក្នុងប្រទេសថៃ

ក្រសួងសុខាភិបាលថៃបានបញ្ជាក់កាលពីថ្ងៃពុធថា វីរុសហ្សីកា៣៣ករណីថ្មីទៀតបានឆ្លងរាលដាលនៅក្នុងប្រទេសនេះ ខណៈដែលអាជ្ញាធរសុខាភិបាលកំពុងត្រួតពិនិត្យដើម្បីទប់ស្កាត់ និងបង្ការពីគ្រោះថ្នាក់នៃជំងឺនេះចំពោះទារកដែលកំពុងចាប់កំណើតក្នុងផ្ទៃមាតានោះ ។

លោក Suwannachai Wattanayingcharoenchai អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានថ្លែងប្រាប់រ៉យទ័រថា «កាលពីសប្តាហ៍កន្លងមកនេះ យើងបានរកឃើញករណីថ្មីនៅក្នុងខេត្ត២បន្ថែមទៀត ធ្វើឲ្យកើនឡើង៣៣ករណីស្តីអំពីវីរុសហ្ស៊ីកានេះ» ។

NKD-36x6_outline

ក្រសួងសុខាភិបាលបានចេញប្រកាសព្រមានពីគ្រោះថ្នាក់ឆ្លងរាលដាលវីរុសហ្ស៊ីកាចំពោះអ្នកដំណើរ ដែលកើនឡើង សម្រុកចូលមកកាន់ទីក្រុងបាងកង ដើម្បីចូលរួមព្រះរាជពិធីបុណ្យកាន់ទុក្ខព្រះមហាក្សត្រថៃនោះផងដែរ ។

ថៃជាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ដែលផ្ទុះឡើងវីរុសហ្សីកាដំបូងគេបំផុត ។ ជាក់ស្តែងចាប់ពីខែមករា រហូតមកដល់ពេលនេះ មានប្រមាណ៦៨០ករណីហើយ ៕ ថាច់ យ៉ាត

thailand-zika-virus