ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ​ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ប្រកាសព័ត៌មាន​ស្តីអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​កន្លងទៅ ។

ក្រសួងអប់រំ​បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំនេះ មានសរុប​១៩៦មណ្ឌល បន្ទប់ប្រឡងមាន៤៦៥៥បន្ទប់, បេក្ខជន​ចុះឈ្មោះក្នុងបញ្ជីសរុប ១១៥.២៦៨​នាក់ ដែលរួមមានបេក្ខជនចំណេះទូទៅ, បេក្ខជនស្វៃរិន, បេក្ខជនបំពេញវិជ្ជា និងបេក្ខជន​ស្វៃសូរិនបំពេញវិជ្ជា។ បេក្ខជនអវត្តមាន​មានសរុបចំនួន១១៩០៣នាក់ផងដែរ ។

សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ ចេញប្រកាសលទ្ធផល​សម្រាប់តែ​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ។ ដោយឡែកក្រៅពីនេះ នឹងប្រកាស​លទ្ធផល​នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

សូមអានខ្លឹមសារទាំងស្រុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាដូចខាងក្រោម៖