ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក​ កំពុង​សិក្សា​ប្រឡាយដោះទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ទី​២១ ខែសីហា នេះ​ ក្រុមការងារ​បច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិយម សហការជាមួយអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចុះសិក្សាប្រឡាយដោះទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

ហ្វេសប៊ុក​ផេក​ក្រសួង​ធនធាន​ទឹក​ សរសេរ​ថា​ ក្នុងគោលបំណងកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែគំរាម​កំហែងដល់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានរៀបចំក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ចុះសិក្សា ដើម្បីឈានទៅអនុវត្តនូវគម្រោងប្រព័ន្ធស្រោចស្រព និងកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោត ( Prek Thnot Irrigation and Diversion Project ) ៕ចេស្តា