ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្រឡាប់គោយន្តកន្ត្រៃដោយខ្លួនឯងស្លាប់ម្នាក់ របួស២នាក់

ខេត្តសៀមរាប៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារក្រឡាប់គោយន្តកន្ត្រៃ ខ្លួនឯងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចំណុចភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ រើន ចេល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ របួសស្រាល។ ឯអ្នករួមដំណើរទី១ ឈ្មោះ យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំបោរ ឃុំឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ របួសស្រាល។ ឯអ្នករួមដំណើរទី2ឈ្មោះ ឈឿន អឿត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្សី ឃុំសែនសុខ ស្រុកក្រឡាញ់ មុខរបរអ្នកដំឡើងរោងការ(ស្លាប់)។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ឯគោយន្តត្រូវបានរក្សាទុកអធិការដ្ឋាននគរបាលស្រុកស្រីស្នំរង់ចាំដោះស្រាយ ពេលក្រោយ៕ សហការី