ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរ​ធនធាន​ទឹក​ និង ​ឧតុនិយម​ខេត្ដកំពង់ធំ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូន​ប្រជាពលរដ្ឋ

ខេត្ដកំពង់ធំ​៖​ ក្រុមការងារ​មន្ទីរ​ធន​ធាន​ទឹក​ និង ​ឧតុនិយម​ខេត្ដកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ខែកុម្ភៈ​ឆ្នាំ​ ២០១៥​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូនប្រជាពលរដ្ឋ​ខណៈ​ស្រូវ​ជា​ច្រើន​ហិ​កតា​ជួប​គ្រោះ​រាំង ​ស្ងួត​ដើម្បី​នាំ​ទឹក​ទៅ​ស្រោច​ស្រព​ឱ្យ​បាន​ទាន់​ពេលវេលា​ ។​
​មន្ដ្រី​មន្ទីរ​ធនធានទឹក​ និង ​ឧតុនិយមខេត្ដកំពង់ធំ​បានឱ្យ​ដឹង​ថា​ យ៉ាងតិច​មាន​ ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន ​៧៥០​ ហិ​កតា​បាន​នឹង​កំពុង​បូមទឹក​សង្គ្រោះ​ឋិត​ នៅ​តំបន់​ស្ដី​បិទ​ ក្នុងភូមិ​កំពង់​គោ​ ស្រុក​ កំពង់ស្វាយ​ ។​

​ក្រុមការងារ​បាន​ប្រើប្រាស់​ម៉ាស៊ីន​ធំៗ​ ចំនួន​២​គ្រឿង​ ដើម្បី​នាំ​ទឹក​ទៅ​ស្រោចស្រព​ ឱ្យ​បាន​ទាន់​ពេលវេលា​ ហើយ​អាជ្ញាធរ​ ក៏​ ដូច​ជា​ប្រជាពលរដ្ឋ​មូលដ្ឋាន​គាត់​ក៏​បាន​ ចូលរួម​និង​ថ្លែងអំណរគុណ​ចំពោះ​ការ​ យកចិត្ដទុកដាក់​ពី​មន្ដ្រី​ជំនាញ​ធនធាន​ ទឹក​ និង​ឧតុនិយម​ខេត្ដកំពង់ធំ​ ។​
​ជា​និច្ចកាល​ លោក​លឹ​ម​ គាន​ហោ​ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ តែងតែបាន​ផ្ដល់​អនុសាសន៍​ ក៏​ដូច​ជា​ គោល​ការ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ និង​ តាម​មន្ទីរ​ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ ត្រូវ​ពិនិត្យ​តាមដាន​ជា​ប្រចាំ​ អំពី​ការ​បង្ក​ បង្កើន​ផល​របស់​ប្រជា​កសិករ​ ។​

ពិសេស​ លោក​រដ្ឋមន្ដ្រី​តែងតែបាន​លើក​ឡើង​ថា​ “​ទីណា​មានទឹក​ មិន​ត្រូវ​ឱ្យ​ប្រជា​កសិករ​ ខ្វះ​ទឹក​ដើម្បី​យក​ទៅ​ស្រោចស្រព​ទេ​”​ ។​ ដូច្នេះ​ប្រព័ន្ធ​ធារាសាស្ដ្រ​ គ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ ស្ថានីយ​បូមទឹក​ ត្រូវ​តែ​ មាន​សកម្មភាព​ ។​ លើកលែងតែ​ករណី​ គ្មាន​ប្រភព​ទឹក​ ដែល​យើង​អស់​លទ្ធភាព​ ក្នុង​ការ​ជួយ​សង្គ្រោះ​ផល​ដំណំ​ជូន​ប្រជា​ កសិករ​ ។​

​បើ​តាម​ការ​អះអាង​ពី​មន្ដ្រី​មន្ទីរ​ធន​ ធាន​ទឹក​និង​ឧតុនិយម​ខេត្ដកំពង់ធំ​បានឱ្យ​ ដឹង​ថា​ ស្រែប្រាំង​ជាង​៧៥០​ហិ​កតា​ ឋិត​ នៅ​ស្រុក​កំពង់ស្វាយ​ អាច​នឹង​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បន្ទាប់​ពី​ប្រើប្រាស់​ម៉ាស៊ីន​២​គ្រឿង​និង​មានមុខ​កាត់​ធំៗ​ ៕
005(8)