ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​ក្រសួង​និង​មន្ទីរ​ធនធាន ទឹក ​ខេត្តកណ្តាល​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​

ខេត្តកណ្តាលៈ ​ ដោយ​មានការ​គិតគូ​ខ្ពស់ ​និង ​ការ​ណែនាំ​ពី​លោក​លឹ​ម​គាន​ហោ​រដ្ឋមន្ត្រី​ធនធានទឹក​ និង ​ឧតុនិយម​កាលពី​ព្រឹក​អាទិត្យ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​ក្រុមការងារ​របស់​នាយកដ្ឋាន​ធា​រា​សាស្ត្រ​កសិកម្ម​ក្រសួង​ធនធាន ទឹក​ និង​ ឧតុនិយម​បាន​សហការ​ជាមួយ​ក្រុមការងារ​មន្ទីរ​ធនធានទឹក​ខេត្តកណ្តាល​បាន​ចុះ ​អន្តរាគមន៍​បូមទឹក​ សង្គ្រោះ​ស្រូវប្រាំង​របស់ ​កសិករ​ ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ ។​

​ក្រុមការងារ​បាន​ឲ្យ​ដឹង​ថា​ ក្រុមការងារ​របស់​ក្រសួង​ធនធាន ទឹក​និង ​ឧតុនិយម​និង​មន្ទីរ​បាន​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ ស្រូវ​បាន​ ២៥០២​ហិ​កតា​នៅ​ក្នុងស្រុក​ចំនួន​៤​គឺ​ស្រុក​ស្អាង​,​លើក​ដែក​,​មុខកំពូល​និង​ស្រុក​ពញាឮ​ ដែល​មិន​ទាន់​បូមទឹក​សង្គ្រោះ​គ្រប់​ចំនួន​ទើប​ក្រុមការងារ​ទាំង​ក្រសួង​និង​មន្ទីរ​បាន​ប្រើប្រាស់​ ម៉ា​ស៊ី​ុ​ន​កម្លាំង ​៦៥​សេស ​ចំនួន​៦​គ្រឿង​ និង ​ទីតាំង​ស្ថានីយ​បូមទឹក​ចំនួន​៤​ មាន​សកម្មភាព​យ៉ាង​ ខ្លាំង​ធ្វើ​យ៉ាងណា​ឲ្យ​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ទទួល​បាន​ ទឹក​គ្រប់គ្រាន់​លើ​ការ​ស្រោចស្រព​។​

​ប្រជា​កសិករ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ សម្តែង​នូវ​ការ​ត្រេកអរ​ចំពោះ​ការ​យកចិត្តទុកដាក់​ ខ្ពស់​ពី​លោក​លឹ​ម​គាន​ហោ​ដែល​តែងតែបាន​ជំរុញ​ឲ្យ​ក្រុមការងារ​ទាំង​ក្រសួង​និង​ម​ន្​ូ​ី​រ​ចុះ​ អន្តរាគមន៍ ​បូមទឹក​ក៏​ដូច​ជា​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ការ​បង្កបង្កើន​ផល​របស់​ប្រជា​ កសិករ​នេះ​ ៕​
003(32)