ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវមួយក្រុម ព្រួតវាយយុវជន ៣ នាក់បណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានរងរបួសសន្លប់ស្តូកស្តឹង ខណៈពួកគេនាំគ្នា មកពីដើរលេងហើយត្រូវក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦ នាក់ យកដុំថ្មព្រូតវាយ ហើយរត់គេចខ្លួន បាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមុខភោជនីយ៍ដ្ឋានបង្កងមាស តាមបណ្តោយផ្លូវលេខ២៩៦ កែងផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទូលស្វាយព្រៃ២ ខណ្ឌចំការមន ។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជន៣នាក់បានដើរថ្មើជើងដែល ទើបតែមកពីដើរលេងហើយបំណងត្រឡប់ទៅកន្លែងកើត ហេតុការណ៍វិញដើម្សីសំរាក ខណៈមកដល់ចំណុចកើតហេតុមុខភោជនីយ៍ដ្ឋានបង្កងមាស ស្រាប់តែ មានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៥ទៅ៦នាក់ ប្រដាប់ដោយដុំថ្មបានព្រួតគ្នាមកវាយបណ្តាលឲ្យ ឈ្មោះ ញ៉ាញ់ អាយុ២០ឆ្នាំ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅន្លែងកើតហេតុ ចំណែក២នាក់ទៀត រត់រូចមិនមានរបួសនោះទេ។ បន្ទាប់ពីក្រុមក្មេងស្តាវបង្កបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ជនរងគ្រោះដែលរបួសស្រាលបានឲ្យដឹងថា ពូកគេនិងក្រុមក្មេងស្ទាវទាំងនោះមិនដែល ស្គាល់គ្នាទេពីមុនមកហើយ ក៏មិនដែលមានរឿងជាមួយនណារដែរ តែពេលមកដល់វេលាកើតហេតុ ខាងលើ ស្រាប់តែមានក្រុមទាំងនោះមកព្រួតវាយដោយមិនដឹងមូលហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត យកទៅសង្គ្រោះភ្លាមៗផងដែរ ៕ ចាន់ធឿន

Chantheuon

Chantheuon-(1)

Chantheuon-(2)