ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំងពីរកំពុងឈរក្បែរជ្រោះធ្លាក់ចេញពី World Cup

ខណៈការប្រកួតជម្រុះយកកៅអីទៅលេងកម្មវិធីពានរង្វាន់ពិភពលោកនៅក្នុងប្រទេស រុស្ស៊ីជិតចប់ហើយនោះ ក្រុមខ្លាំងពីរមកពីអឺរ៉ុបមួយ និងអាមេរិកឡាទីនមួយកំពុងតែប្រឈម នឹងការធ្លាក់ចេញពីកម្មវិធីដ៏ធំនេះ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជាម្ចាស់ជើងឯកយូរ៉ូ ហើយមានកីឡាករករឆ្នើម Cristiano Ronaldo នោះកំពុងតែលេខរៀងទី២ក្នុងពូលBដោយចាញ់ពិន្ទុលេខ១ ស្វុីសចំនួន៣ពិន្ទុ។

ប្រកួតចុងក្រោយព័រទុយហ្គាល់នឹងប៉ះស្វុីសនៅទឹកដីខ្លួនឯង។ ខណៈដែលស្វុីស កំពុងតែឡើងជើងខ្លាំង ព័រទុយហ្គាល់ទាមទារឈ្នះដាច់ខាត ក្នុងករណីបើស្មើឬចាញ់ នោះព័រទុយហ្គាល់ត្រូវលេងវគ្គ Play off ជាមួយក្រុមលេខ២ពូលដទៃចំនួន៧ទៀតដើម្បីរកកៅអីទៅជុំផ្ដាច់ព្រ័ត្រ World Cup។

ចំណែកជើងខ្លាំងនៅអាមេរិកខាងត្បូង អាហ្សង់ទីន ដែលមានកីឡាករល្អៗជាច្រើន ពិសេស Lionel Messi ក៏កំពុងតែស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកដែរ។

NKD-36x6_outline

ក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នកំពុងឈរលេខ៦ក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូងជាតំណែងមួយមិនអាចបន្តទៅជុំផ្ដាច់ព្រ័ត្រ World Cup។ នៅប្រកួតចុងក្រោយអាហ្សង់ទីនដាច់ខាតត្រូវតែឈ្នះអេក្វាឌ័រដើម្បីឡើង តែក៏ត្រូវចាំអ៊ុតលទ្ធផលរវាងក្រុមឈីលីជាមួយប្រេស៊ីល និងប៉េរូជាមួយកូឡុំប៊ី ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣, លេខ៤ និងលេខ៥ដែរ។

យើងនឹងរង់ចាំមើលទាំងអស់គ្នាតើក្រុមជម្រើសជាតិទាំង២រួមទាំងកីឡាករលេងល្អ បំផុតលំដាប់កំពូលពិភពលោក Lionel Messi និង Cristiano Ronaldo មានឱកាសទៅលេងនៅ ប្រទេសរុស្ស៊ីឆ្នាំក្រោយដែរឬទេ? ៕ ដេវីត