ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់លោកហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺកម្មករ និងប្រជាពលរដ្ឋបានចំនួន៤៤៥០នាក់នៅខណ្ឌដង្កោ

ភ្នំពេញ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែធ្នួ ឆ្នាំ២០១៦ បានចុះទៅពិនិត្យនិងព្យាបាលជំងឺកម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបចំនួន៤៤៥០នាក់ នៅសាលាបឋមសិក្សាសំបួរមាស ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ អាជ្ញាធរខ័ណ្ឌដង្កោ សហភាពសហព័ន្ឋយុវជនកម្ពុជាខណ្ឌដង្កោ ទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធីបតីភាពលោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋគ្រូពេទ្យសភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ។

ការពិនិត្យនិងព្យាបាលជំងឺរយៈពេលជាងពាក់កណ្តាលថ្ងៃនេះសរុបបានចំនួន៤៤៥០នាក់ក្នុងនោះ ជំងឺទូទៅចំនួន៧៥៤នាក់ ជម្ងឺបេះដូងនិងសរសៃឈាមចំនួន១៤៥នាក់ ជម្ងឺមនុស្សចាស់ចំនួន២៣៤នាក់ ជំងឺច្រមុះត្រចៀក បំពង់ក ចំនួន២១៤នាក់ ជម្ងឺសើរស្បែកនិងកាមរោគចំនួន២២៤នាក់ ជម្ងឺផ្លូវចិត្តចំនួន៥៤នាក់ ជំងឺកុមារចំនួន៣៥៤នាក់ ជម្ងឺវះកាត់និងរោគសន្លាក់ចំនួន២០៤នាក់ក្នុងនោះបានវះកាត់ចំនួន២៥នាក់ ជំងឺមាត់ធ្មេញ២៣៤នាក់ ពិនិត្យអេកូសាស្ត្រចំនួន២៤៥នាក់ រោគស្ត្រីនិងពិនិត្យផ្ទៃពោះចំនួន៣០៤នាក់ ផ្នែកមន្ទីរពិសោធន៍ចំនួន៧៦នាក់ ជំងឺតម្រងនោមចំនួន១៣៤នាក់ ពិនិត្យបឋមនិងវាស់សម្ពាធឈាមចំនួនចំនួន១០៨៣នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំនួន០១នាក់ ។

NKD-36x6_outline

យោងតាមស្មារតីអនុសារណៈយោគយល់រវាង NACC ជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ខ្ញុំបាទនឹងខិតខំរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចប្រជាពលរដ្ឋនៅតាមបណ្តាខ័ណ្ឌផ្សេងៗទៀតដើម្បីជួយធ្វើអោយសុខមាលភាពកម្មករនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអោយបានប្រសើរឡើង ។

ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង កម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងនិងដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ និងប្រជាពល ជាពិសេសបានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនិងកម្មករតែម្តង ៕

ae-3 ae-2 ae-1 ae