ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តហាយណានមក ពិនិត​្យព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជា ពលរដ្ឋខេត្តកំពង់ចាម

ខេត្ដកំពង់ចាម៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងខេត្តកំពង់ចាមក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីស្ថានទូតចិនប្រចាំកម្ពុជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណានមួយក្រុមនៃសាធារណ រដ្ឋប្រជាមានិតចិនបានមកពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនពលរដ្ឋ កម្ពុជានៅខេត្តកំពង់ចាមដោយឥតគិត ថ្លៃ។ ក្នុងកម្មវិធីព្យាបាលនិងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋនៅខេត្ដកំពង់ចាម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យខេត្ដកំពង់ចាម។

លោកស្រី ខាង ប៉ៃអីុង (Kang Baiying) ប្រធានប្រតិភូដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដនៃខេត្ដហាយណានបានឱ្យដឹងថា ការដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ដមកព្យាបាលភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាដោយ គិតថ្លៃនេះដោយមានសំណូមពរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែកក្កដា ខណៈដែលសម្ដេចជួបថ្នាក់ដឹកនាំប្រទេសចិន ហើយសម្តេចបានស្នើសុំដើម្បីឱ្យក្រុមគ្រូពេទ្យមកព្យាបាល មិនគិតថ្លៃជូនដល់ប្រជាជនកម្ពុជា។ លោក ស្រីបានបន្ដថា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហាយណាននៃសាធារណរដ្ឋប្រមានិតចិនដែលជាខេត្ត ចងសម្ព័ន្ធមិត្តជាមួយខេត្ដកំពង់ចាមចាប់តាំងពីឆ្នាំ២០០៧មកបានបង្កើតនូវព្រឹត្តិ ការណ៍ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្ត ភាពរវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសខេត្តហាយណាន និងខេត្តកំពង់ ចាមកាន់តែពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រីបន្តទៀតថា តាមគម្រោង ពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយរបស់ ក្រុមគ្រូពេទ្យខេត្តហាយណានប្រទេសចិននៅកម្ពុជានេះនឹងត្រូវចំណាយថវិកាប្រមាណ២០លានយ័នស្មើ៣លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៦ -២០១៨។ គម្រោងនេះចែកចេញជា ៥លើកក្នុងនោះលើកទី១ចាប់ផ្តើមពីខែ កញ្ញា ក្នុងឆ្នាំ២០១៦នេះ លើកទីពីរទៀត អនុវត្តក្នុងឆ្នាំ២០១៧ នៅខេត្តកំពង់ចាម និងលើកក្រោយៗទៀតអនុវត្តក្នុងឆ្នាំ២០១៨ នៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះតាមគម្រោងពិនិត្យព្យាបាលនេះនៅពេលអនុ វត្តគម្រោងព្យាបាលលើកទី៣ចប់ក្នុងខេត្តកំពង់ចាមខាងខេត្តហាយណាននឹងប្រគល់ ម៉ាស៊ីននិងឧបករណ៍វះកាត់ភ្នែកឡើង បាយដែលមានតម្លៃ៥លានយ័នស្មើជិត ៧៥ម៉ឺនដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាមសម្រាប់ប្រើប្រាស់ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋបន្តទៅទៀត។

លោកវេជ្ជបណ្ឌិត YAO XIAO MING ប្រធានមូលនិធិវះកាត់ភ្នែកនៃខេត្ដហាយណាន បានលើកឡើងថា ការវះកាត់លើកនេះថ្វីត្បិតតែការពិនិត្យព្យាបាលមិនយកលុយក៏ពិតមែន ប៉ុន្ដែការព្យាបាលក្នុងកម្រិតបច្ចេកវិទ្យាទំនើបប្រកបដោយគុណភាព និងធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ លោក បានឱ្យដឹងថា តាមការសង្កេតអត្រាជំងឺភ្នែកឡើងបាយនៅកម្ពុជាមានអត្រាខ្ពស់និងមានលក្ខណៈធ្ងន់ធ្ងរអាស្រ័យដោយខ្វះការថែទាំភ្នែកឱ្យបានល្អធ្វើឱ្យមានការលំបាកក្នុងការព្យាបាល។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា មូល ហេតុនាំឱ្យកើតជំងឺភ្នែកឡើងបាយគឺ បណ្តាលមកពីពន្លឺព្រះអាទិត្យនិងអ្នកជំងឺកើតទឹកនោមផ្អែម ហើយអ្នកជំងឺខ្លះក៏មាន អង់ឌីគ័រកាន់តែចុះខ្យោយពិសេសបណ្តាលមកពីការ ប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញត្រឹមត្រូវផងដែរ។
លោកវេជ្ជបណ្ឌិតបានណែនាំថា វិធានការការពារចំពោះអ្នកកើតជំងឺភ្នែកឡើង បាយនេះមិនត្រូវនៅក្រោមកំដៅថ្ងៃក្តៅខ្លាំងពេកនិងត្រូវពាក់វែនតាខ្មៅដើម្បីការពារ ភ្នែក ហើយបរិភោគអាហារបន្លែឱ្យបាន ច្រើនបើសិនជាដឹងខ្លួនថាមានជំងឺភ្នែកត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញត្រឹមត្រូវច្បាស់លាស់ដើម្បីពិគ្រោះយោបល់ឱ្យបានទាន់ពេលវេលា ៕ សហការី

aes (1) aes