ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក

ខេត្តសៀមរាប៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានចុះពិនិត្យសុខភាពដោយឥត គិតថ្លៃដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានមកពីអង្គការបេសកម្មមនុស្សធម៌នៅកម្ពុជា «Mission Humanitaier» បានសហការជាមួយក្រុមគ្រូពេទ្យខ្មែរ នៅភូមិធម្មជាតិរុនតា ឯក និងភូមិផ្សេងៗទៀត បានប្រមាណជាង ២០០នាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៨-៣០ ខែមីនា ឆ្នាំ២០១៧។

លោកគ្រូពេទ្យ GABRIEL BOURIEZ ប្រធានក្រុមការងារបានឱ្យដឹងថា អង្គការបេសកម្មមនុស្សធម៌នៅកម្ពុជាធ្វើការនៅស្រុកខ្មែរជាង១០ឆ្នាំមកហើយ ហើយ បំពេញការងារស្ទើរពេញ២៥ខេត្ត/ក្រុង នៅកម្ពុជា តែនេះជាលើកទី១ដែលក្រុម ការងារបានមកដល់ភូមិធម្មជាតិរុនតាឯក ដោយមានគ្រូពេទ្យបារាំង-ខ្មែរ២១នាក់ មានជំនាញផ្នែកជំងឺទូទៅសម្រាប់កុមារ មនុស្សធំ រោគស្ត្រី សើស្បែក និងជំនាញ ព្យាបាលសរសៃដោយវិធីសាស្ត្រផ្សេងៗ។ លោកបន្តទៀតថា គោលបំណងពួកយើងគឺមកពិនិត្យនិងព្យាបាលជំងឺមួយចំនួន ព្រមទាំងផ្តល់ថ្នាំសង្កូវជូនដោយឥតគិតថ្លៃដល់ប្រជាជន ហើយភាគច្រើនអ្នកមកពិនិត្យ សុខភាពនៅទីនេះគឺមានជំងឺលើសឈាម ទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហារជំងឺ សន្លាក់ ផ្តាសាយជាដើម។ លោកគ្រូពេទ្យក៏បានសម្តែងនូវក្តីសប្បាយរីករាយផងដែរ ដែលក្រៅពីពិនិត្យសុខភាពនិងប្រឹក្សាពី ជំងឺ ហើយក៏បានចែកសម្ភារសិក្សាមួយ ចំនួនជូនដល់សិស្សានុសិស្សនៅទីនេះ រួមទាំងចូលរួមដាំដើមឈើអនុស្សាវរីយ៍ ដើម្បីលើកកម្ពស់បរិស្ថានផង ។ ពិសេស អរគុណដល់កិច្ចសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរជាតិអប្សរា ដែលបាន ជួយសម្រួលដល់ការហូបចុកស្នាក់នៅនិងបង្កបរិយាកាសរីករាយជាច្រើនដល់ក្រុមការងារ។

លោកយាយ លោត អាយុ៧៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក បានសម្តែងនូវការសប្បាយរីករាយនិងអរគុណជាខ្លាំងដល់ក្រុមគ្រូពេទ្យដែលបានធ្វើឱ្យឆ្អឹងខ្នងរបស់គាត់ដែលបាក់ដោយសារធ្លាក់ពីលើផ្ទះជាង១០ឆ្នាំមកហើយ អាចងើបខ្លួនដើរត្រង់វិញបាន។ មិនខុស គ្នាពីលោកយាយ លោកតា ឈួ ឆៃងួន អាយុ៦៧ឆ្នាំ បានមកពិនិត្យជើងដែលបាក់ដោយសារដួលម៉ូតូរយៈពេលជាង៥ខែ ហើយ កម្រើកមិនបានដើរមិនរួចមូល ហេតុមកពីគៀបសរសៃ។ ក្រោយពីគ្រូ ពេទ្យចាប់សរសៃរួចឃើញថា អាចកម្រើកនិងដើរខ្លួនឯងតិចៗបានដោយមិនបាច់ មានអ្នកគ្រាហ៍ដូចមុន ពិសេសគឺគ្រូពេទ្យបានឱ្យថ្នាំនិងបង្រៀនឱ្យស្គាល់សរសៃ ដើម្បីងាយស្រួលអនុវត្តដោយខ្លួនឯង។ លោកតាសប្បាយចិត្តណាស់ដែលអាជ្ញា ធរជាតិអប្សរាបានអញ្ជើញក្រុមគ្រូពេទ្យ មកព្យាបាល និងពិនិត្យជំងឺជូនអ្នកភូមិ ដោយមិនគិតកម្រៃដូច្នេះ។

ក្នុងនោះដែរលោកម៉ី ម៉ារ៉ាឌី ជាប្រធានគ្រប់គ្រងគម្រោងភូមិធម្មជាតិរុនតាឯកក៏បានអំពាវនាវឱ្យប្រជាជនជាអ្នកភូមិបុគ្គ លិកឆ្មាំ កម្មករបានមកពិនិត្យសុខភាពឱ្យបានគ្រប់គ្នា ព្រោះនេះជាឱកាសដ៏ល្អ សម្រាប់តាមដានសុខភាព។

ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនលោកក៏តែងតែអញ្ជើញក្រុមគ្រូពេទ្យជាច្រើនឱ្យមកកាន់ទីនេះអប់រំប្រជា ជនឱ្យយល់ដឹងពីសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ទាំងកុមារនិងមនុស្សធំ ឱ្យផឹកទឹកស្អាត ហូបចុកស្អាត ពិសេសបំផុសឱ្យការចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទទួល បានការរស់នៅប្រកបដោយសុខភាពល្អ៕ ប៊ុន រិទ្ធី

NKD-36x6_outline

IMG_2184 HKVT2993 IMG_2152 IMG_2153 IMG_2154 IMG_2158 IMG_2162 IMG_2163 IMG_2164 IMG_2165 IMG_2166 IMG_2167 IMG_2170 IMG_2171 IMG_2183